07/01/2016 09:17 GMT+7 Email Print Like 0

រំលឹកខួបលើកទី៣៧នៃទិវាជ័យជម្នះរបបប្រល័យពូជសាសន៍នៅកម្ពុជា


ទិដ្ឋភាពនៃពិធី

នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព-សមាគម មិត្តភាពវៀត​ណាម-កម្ពុជា​ទីក្រុង​ហូជីមិញ​ បាន​រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍​លើកទី៣៧ នៃទិវាជ័យជម្នះលើ​សង្គ្រាម​ការពារ​ព្រំដែន Tay – Nam និង​រួម ជាមួយ​ប្រជាជនកម្ពុជាឈ្នះរបប​ប្រល័យពូជ​សាសន៍ (ថ្ងៃទី៧ខែ​មករា)។ ថ្លែងមតិក្នុង ពិធី​លោក Truong Minh Nhat ប្រធាន​សមាគមមិត្តភាព​វៀត​ណាម-កម្ពុជា​ទីក្រុង ហូជីមិញ​បានសង្កត់ធ្ងន់​ថា ជ័យជម្នះ​៧ខែ​មករា​បាន​ឈាន​ចូល​​ប្រវត្តិសាស្ត្រដូច​ជា ការគូសសញ្ញានូវស្មារតី​សាមគ្គីអន្តរជាតិដ៏ស្មោះសរ និង​ចំណងមិត្តភាព​ពិសេស រវាង​ប្រជាជាតិ​ទាំងមូល​វៀតណាម-កម្ពុជា នាំប្រទេសកម្ពុជារួមផុតពីសោកនាដ កម្មប្រល័យពូជ​សាសន៍ បើក​ចេញ​ទំព័រ​ថ្មីក្នុង​ទំនាក់​ទំនង ជាអ្នកជិតខាងរវាង​ប្រទេសទាំងពីរ។

​រីឯភាគីកម្ពុជា លោកស៊ីមសុខម អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ​ បានអះអាងថា រាល់​សមិទ្ធិ​ក្នុង​ដំណើរ​ការ​កសាង​ប្រទេស​កម្ពុជា នាបច្ចុប្បន្នមិន អាចខ្វះនូវការជួយឧបត្ថម្ភលើគ្រប់វិស័យ​ ពីមិត្តភក្តិអន្តរជាតិ ជាពិសេសពីមិត្ត​វៀត​ណាមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ