19/01/2015 09:25 GMT+7 Email Print Like 0

រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន ថ្នាក់ដឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារទូរលេ


រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន ថ្នាក់ដឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារទូរលេខអំណរ (VOV)

ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត​រវាង​វៀតណាមនិងចិន(ទី១៨ ខែមករា ឆ្នាំ២០១៥) ថ្នាក់​ដឹក​នាំកំពូលនៃប្រទេសទាំងពីរបាន​ផ្លាស់ប្តូរសារទូរលេខអំណរសាទទៅវិញទៅមក។​សារទូរលេខអំណ​រ​សាទ​របស់​ថ្នាក់ដឹកនាំវៀតណាមផ្ញើរជូនថ្នាក់ដឹកនាំចិនបានសសេរថា ថ្ងៃទី១៨មករាឆ្នាំ១៩៥០ ធារណរដ្ឋប្រជាមានិតចិន ជា​​ប្រទេសដំបូងលើពិភពលោកបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម​ប្រជាធិបតេយ្យសាធារណៈរដ្ឋ នា​បច្ចុប្បន្ន​គឺសាធារណៈរដ្ឋសង្គមនិយម​វៀត​ណាម គូសសម្គាល់​របត់ប្រវត្តិសាស្ត្រសំខាន់ក្នុងទំ​នាក់ទំ​នង​មិត្តភាព​យូរ​អង្វែង​​រវាងប្រទេសទាំងពីរវៀតណាម-ចិន។ ជាក់ស្ដែងក្នុងអំឡុង៦៥ឆ្នាំកន្លងមកបាន​សឲ្យឃើញទំនាក់ទំនងនៃ​ប្រទេស​ទាំងពីរទោះបីនៅជួបការលំបាកក្តី​ ប៉ុន្តែ​ដោយ​ការខំប្រឹងប្រែងរួមនៃភាគីទាំងពីរ កិច្ចសហប្រតិបត្តិកា​រនិង​មិត្តភាព​នៅ​តែ​ជាចរន្តក្នុងទំនាក់ទំនងរវាងបក្សទាំងពីររដ្ឋទាំងពីរវៀតណាម-ចិន។

ក្នុងសារទូរលេខអំណរសាទរបស់ថ្នាក់ដឹកនាំចិនផ្ញើរជូនថ្នាក់ដឹកនាំវៀតណាមបានសសេរថា៖ ចិននិងវៀតណាមជា​ជីត​​ខាងមិត្ត តាំងពីពេលបង្កើត​ទំនាក់​ទំនងការទូតមក កិច្ចសហប្រតិបត្តិការមិត្តភាពជានិច្ចកាលជាចរន្តហូរ​សំខាន់​ក្នុង​​ទំនាក់ទំនងចិន-វៀតណាម។ ការជួបសន្ទនាជាន់ខ្ពស់រវាងភាគីទាំងពីរបាន​ប្រព្រឹត្ត​ទៅប្រចាំ កិច្ចសហប្រតិបត្តិការ​លើ​បណ្ដាវិ​ស័យដណ្ដើមបានសមិទ្ធិ​សំខាន់និងនាំមកផលប្រយោជន៍​ជាក់ស្ដែងសំរាប់ប្រទេសទាំ​ងពីរ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនបានអះអាងថា​ក្នុងកាលៈទេសៈ​អន្តរជាតិ​
និង​ដំបន់មានបំរ៉ែបំរួ​ល​ស៊ីជម្រៅនិ​ង​ស្មុគ​ស្មាញ​ ការដែលចិននិងវៀត​ណាម​ព្យាយាមជិតខាងមិត្តភាព បង្កើនទំនុកទុកចិត្តនយោបាយ សហប្រតិបត្តិ​ការ​មាន​ផល​ប្រយោជន៍ដូចគ្នាគឺសមស្របនឹងបំណងប្រាថ្នារួម ផល​ប្រយោជន៍​សារវន្តនៃប្រជាជនប្រទេស​ទាំងពីរ មាន​ផល​ប្រយោជន៍​សំរាប់សន្តិភាពស្ថិរភាព​និងអភិវឌ្ឍន៍របស់ដំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ