23/08/2015 09:19 GMT+7 Email Print Like 0

រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម


រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម (VNP)

ថ្លែងមតិនៅ​ពិធីរំលឹកខួបលើក​ទី២០ បណ្ដុះកោសិការដើមបង្កើត​ឈាម​ជា​លើក​ដំបូង​ នៅ​វៀត​ណាម​នាយប់​ថ្ងៃទី​២១ខែសីហាឆ្នា២០១៥ នៅទីក្រុង​ហូជីមិញ​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល Nguyen Thi Xuyen បាន​សង្ក​ត់​ធ្ងន់​ថា ក្នុងប៉ុន្មានឆ្នាំ​​កន្លង​ទៅផ្នែក​សុខាភិបាល​វៀតណាម ទទួលបាន​សមិទ្ធិសំខាន់​ជាច្រើន​ លើគ្រប់​វិស័យ​ក្នុង​នោះ​ការ​អនុវត្ត​បច្ចេកទេសថ្មី របស់ប្រទេសជឿនលឿនលើពិភពលោក​ក្នុង​ការ​ព្យាករណ៍​ និង​ព្យាបាល​សំដៅ​លើក​កំពស់​គុណភាព​ពិនិត្យ​ព្យាបាលជំងឺ​ និងជា​ចំណុចភ្លឺក្នុង​ផ្នែកសុខាភិបាល​វៀត​ណាម។ អនុរដ្ឋមន្ត្រី​បាន​ជឿ​ជាក់​ថា នា​ពេល​ខាងមុខ​ការស្រាវ​ជ្រាវ និងអនុវត្ត​កោសិការ​ដើមនៅវៀត​ណាម នឹងអភិវឌ្ឍន៍​ថែម​ទៀត​បើក​ចេញ​ឱកាស​រស់រាន​សំរាប់​អ្នកជំងឺ។

នាខែ​កក្ក​ដាឆ្នាំ១៩៩៥ មន្ទីរ​ពេទ្យបរិចាក​ឈាម-ឈាម​វិទ្យាទីក្រុងហូជីមិញបាន​អនុវត្ត​ដ៏ជោគ​ជ័យ​ការ​បណ្ដុះ​កោសិការ​ ដើមជា​លើក​ដំបូងនៅវៀត​ណាម។ នា​បច្ចុប្បន្ន​លើទូទាំង​ប្រទេស​មាន​មជ្ឈមណ្ឌលចំនួន​៩អនុវត្ត​ផ្គុំកោសិការ​ដើម​បង្កើត​ឈាម​ និងអនវុត្តបាន​ករណីចំនួន​៤៤៥​ករណី៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ