06/03/2015 11:18 GMT+7 Email Print Like 0

រំលឹកខួបទី២នៃទិវាមរណភាពរបស់ប្រធានាធិបតី Hugo Chavez


 
នាថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ស្ថានទូតសាធារណៈរដ្ឋ វេណេស៊ុយ​អេឡាបានរៀបចំពិធី​រំ​លឹក​​ខួបលើកទី២នៃទិវាមរណៈភាពរបស់​ប្រធានាធិបតី Hugo Chavez និងឧទ្ទេសនាមសៀវភៅបៃតង-សៀវ​ភៅ​ល្បី​​ឈ្មោះ​ផ្សាភ្ជាប់នឹងកេរ៌្តឈ្មោះរបស់លោក។ នៅពិធីនេះឯកអគ្គរដ្ឋទូត​វេណេស៊ុយអេឡា​​​​​លោក Jorge Rondon Uzcategui បានអះអាងថា មេបញ្ជាការ Hugo Chavez បាន​​ធ្វើឲ្យសុប៉ិនរបស់អ្នករំដោះជាតិ Simons Bolivar មានការ​រស់​ឡើងវិញនិងបើកចេញ​ផ្លូវ​ថ្មីដើម្បីកសាងពិភពលោកមួយសមភាពសាមគ្គី​ភាព​និង​មនុស្ស​សាស្ត្រ​ជាង។ មេបញ្ជាការ Chavez បានឈានចូលប្រវត្តិសាស្ត្រ មិន​លាឆាកលោកទៅហើយប៉ុន្តែ​រស់​ជា​និច្ច​និរន្ត​។

សាស្ត្រាចារ្សរងបណ្ឌិត Nguyen Viet Thao ប្រធានសមាគមមិត្តភាព​វៀត​ណាម-វេណេស៊ុយអេឡាបានវា​យ​តំលៃ​ខ្ពស់ចំពោះថ្នាក់ដឹកនាំវេណេស៊ុយ​អេឡា​​ដែល​បានបន្តពង្រីកបុព្វហេតុរបស់អតីតប្រធានាធិបតី Hugo Chavez ​ដើម្បី​ទទួល​បាន​​សមិទ្ធិដ៏ធំធេងដូចនាបច្ចុប្បន្ន៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម​



បណ្តាព័ត៌មានបានផ្សាយ