28/12/2015 09:11 GMT+7 Email Print Like 0

រោងមហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម និង​មន្ទីរ​ពេទ្យ ​Huu Nghi ទទួល​កិត្តិ​នាម​វីរ​ជន​ពល​កម្ម​


មន្ទីរពេទ្យ Huu Nghi ទទួលកិត្តិនាមវីរជនពលកម្ម

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ មន្ទីរពេទ្យ Huu Nghi ហាណូយ បានរៀបចំពិធីទទួល​កិត្តិនាមវីរជនពលកម្ម។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួម។ ថ្លែងមតិនៅទីនេះឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអោយដឹងថា៖

“​ផ្នែកសុខាភិបាលវៀតណាម ត្រូវបានរីកធំធាត់ដោយឥតឈប់ឈរ។ ទោះបីយើងមោទនក្តី ប៉ុន្តែមិន ពេញចិត្តខ្លួនឯងចំពោះសមិទ្ធិផលដែលទទួលបាននេះ។ ដោយមានតួនាទីសំខាន់ក្នុងប្រព័ន្ធមន្ទីរពេទ្យ​ ដោយ​មាន​ភារ​កិច្ចពិសេស សំណូម​ពរចំពោះមន្ទីរពេទ្យ Huu Nghi កាន់តែខ្ពស់ និងកាន់តែម៉ត់ចត់។ ទន្ទឹម​នឹង​ការ​ខំប្រឹង​​ប្រែង​របស់សមូហភាពមន្ទីរពេទ្យនេះ ក៏ត្រូវការជួយឧបត្ថម្ភ យកចិត្តទុកដាក់ជាពិសេសរបស់បក្សរដ្ឋ  និង​ក្រសួង​​សុខាភិបាល។” 

ក៏ក្នុងថ្ងៃដដែល រោងមហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម ក៏បាន​រៀបចំពិធីទទួល​កិត្តិនាម​វីរជន​ពលកម្ម​។ ប្រគល់កិត្តិនាមដ៏ថ្លៃថ្លានេះ អោយរោង​មហោស្រពវិចិត្រសិល្បៈ​សហសម័យវៀតណាម ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បានអបអរសាទរ និងលើកដម្កើងស្នាដៃទាំងឡាយ  ដែល​សមូហភាព​ល្ខោន​​មហោ​ស្រពទទួលបាន ក្នុងរយៈពេលកន្លងទៅ និងស្នើ​អោយ​ល្ខោន​មហោ​ស្រពក​សាង​កម្មវិធី​សម្ដែង​ច្រើន​ថែម​ទៀត ទាក់ទាញទស្សនិកជនជាតិនិងអន្តរជាតិ ត្រូវបង្កើនជំនួបប្រាស្រ័យ ធ្វើ​សមាហរ​ណកម្ម​វប្បធម៌​ ជាមួយ​ប្រទេសនានាលើ​ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ