08/10/2017 11:28 GMT+7 Email Print Like 0

រៀបចំសប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧


រៀបចំសប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧ (Internet) 

សប្ដាហ៍ភាពយន្ត អបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក នៅវៀតណាម២០១៧ (សប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧​ នៅទីក្រុងហាណូយ និងចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧ នៅ Da Nang។ ជាព្រឹត្តិការយ៍​ អបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -  ប៉ាស៊ីហ្វិក នៅវៀតណាម ២០១៧ សប្ដាហ៍ភាពយន្តនេះបានរៀបចំឡើងតាមបទដ្ឋានតភ្ជាប់វប្បធម៌រៀងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ហើយរួមចំណែកកសាងសហគមន៍អាស៊ី - ប៉ាស៊ីហ្វិ ប្រកបដោយសន្តិភាព ស្ថិរភាព រស់រវើក តភ្ជាប់ និងសម្បូររុងរឿង។ តាមនោះឧទ្ទេសនាមនូវវណ្ណកម្មភាពយន្តវិសេសវិសាលនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ។ តាមរយៈសប្ដាហ៍ភាពយន្ត គណៈចាត់តាំងមានបំណងឧទ្ទេសនាមអំពីវប្បធម៌ ជីវភាពរស់នៅ មនុស្សនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ហើយបង្កើនការយោគយល់គ្នាទៅវិញទៅមក។ ភាពយន្តដែលបានចាក់បញ្ចាំងក្នុងសប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧ បានជ្រើសរើសពីខឿនភាពយន្តនៃបណ្ដាសមាជិក APEC ហើយបង្ហាញអត្តសញ្ញាណវប្បធម៌ធម្មជាតិនិងមនុស្ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ