03/10/2018 09:51 GMT+7 Email Print Like 0

រៀបចំសកម្មភាពផ្សព្វផ្សាយពាណិជ្ជសញ្ញាទីកន្លែងទេសចរណ៍នៅវៀតណាម

នាពេលខាងមុខ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម) នឹងរៀបចំសកម្មភាពផ្សព្វផ្សាយមួយចំនួនអំពីទី កន្លែងទេសចរណ៍វៀតណាមជូនភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស​។​

 ពិព័រណ៌ទេសចរណ៍អន្តរជាតិវៀតណាម (Vietnam International Travel Mart)


ជាក់ស្តែង អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនឹងបំផុសចលនាផ្សព្វផ្សាយទីផ្សារចិន នៅទីក្រុង Naning និង Shenzhen ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីពន្លឿន​ពាណិជ្ជកម្ម ទេសចរណ៍ជាតិឆ្នាំ២០១៨ សំដៅផ្សព្វផ្សាយផលិតផលទេសចរណ៍វៀតណាម ព្រមទាំងធ្វើអាជីវកម្មនិងអភិវឌ្ឍន៍ទីផ្សាភ្ញៀវទេសចរមកដល់វៀតណាមតាមរយៈច្រកព្រដែនអន្តរជាតិផ្លូវគោកផងដែរ។

ក្រៅពីនោះ  ក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍វៀតណាម បានផ្តល់សច្ចាប័នជាផ្លូវការលើគម្រោងរៀបចំពិព័រណ៌ ទេសចរណ៍អន្តរជាតិវៀតណាម (Vietnam International Travel Mart - VITM) សំដៅនាំពិព័រណ៌នេះក្លាយទៅជាព្រឹត្តិការណ៍ទេសចរណ៍ជាតិនិងអន្តរជាតិសំខាន់ៗ។  ពិព័រណ៌នេះនឹងរៀបចំឡើងប្រចាំឆ្នាំនៅខែមេសា ចាប់តាំងពីឆ្នាំ២០២០ ដើម្បីរួមចំណែកបង្កើនឱកាសសំរាប់តំបន់មូលដ្ឋាន អង្គការសហគ្រាសនានាក្នុងការ ផ្សព្វផ្សាយផលិតផលនិងអភិវឌ្ឍន៍ទំនាក់ទំនងក្នុងអជីវកម្មផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ