15/04/2018 07:22 GMT+7 Email Print Like 0

រៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ជូនចំពោះសិស្សានុសិស្សឡាវនៅខេត្ត Son La

នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុង Son La មហាវិទ្យាល័យ Tay Bac បានរៀបចំពិធីអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ជូនចំពោះសិស្សានុសិស្សមកពីខេត្តទាំង៨នៅប៉ែកខាងជើងឡាវដែលកំពុងមកសិស្សារៀន​សូត្រនៅសាលានេះ។


ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ VOV5)

លោក Do Hong Duc ប្រធានការិយាល័យបណ្ដុះបណ្ដាល មហាវិទ្យាល័យ Tay Bac ឲ្យដឹងថា៖ 

“យើងខ្ញុំយល់ច្បាស់នូវការចាប់អារម្មណ៍របស់ប្អូនៗសិស្សានុសិស្សឡាវ នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ ដូច្នេះហើយយើងខ្ញុំបានស្វែងរកវិធីចែករំលែកជីវភាពរស់នៅខាងស្មារតីជាមួយប្អូនៗ ដោយការរៀបចំពិធីអំណរសាទរបុណ្យ Bunpimay ជូនចំពោះប្អូនៗ។ នេះជាប្រពៃណីរបស់សាលា ដើម្បីជួយប្អូនៗ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឲ្យបានគ្រប់គ្រាន់ មានអត្ថន័យ”។

ក្នុងឱកាសនេះ សាលាក៏បានរៀបចំសកម្មភាពវប្បធម៌សិល្បៈ កីឡាជាច្រើនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ