12/03/2021 12:47 GMT+7 Email Print Like 0

រៀនសូត្រ ឃោសនា និងអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស

ទិដ្ឋភាពទូទៅនៃមហាសន្និបាតលើកទី១៣របស់បក្ស។ (រូបថត៖ baoquocte.vn)
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទើបតែតាង នាមការិយាល័យនយោបាយចុះហត្ថលេខា ចេញផ្សាយសារាចរណ៍ស្ដីពីការសិក្សា រៀនសូត្រ ជ្រួតជ្រាប ឃោសនានិងអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី១៣របស់បក្ស។

សារាចរណ៍បានបញ្ជាក់ថា សេចក្ដីសម្រេចចិត្តនៃមហាសន្និ បាតលើកទី១៣គឺជាការបូកសរុបយ៉ាងជ្រាលជ្រៅទាំងទ្រឹស្ដីនិងការពិតជាក់ស្ដែង ព្រម ទាំងជាការប្រមូលផ្ដុំនូវប្រាជ្ញា ឆន្ទៈ បំណងប្រាថ្នារបស់បក្សទាំងមូល ប្រជាជនទាំង មូលនិងកងទ័ពទាំងមូល; ដាក់ចេញទិសដៅ ភារកិច្ចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រយៈពេល៥ឆ្នាំ ២០២១-២០២៥; កំណត់យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០៤៥ ផងដែរ។

តាមការិយាល័យនយោបាយបានបញ្ជាក់ថានេះជាភារកិច្ចមួយក្នុងចំណោម ភារកិច្ចស្នូលក្នុងឆ្នាំ២០២១ ដើម្បីជួយកម្មាភិបាល បក្ខជនម្នាក់ៗ ក្ដាប់ជាប់និងអនុវត្តន៍ យ៉ាងត្រឹមត្រូវនិងប្រកបដោយភាពច្នៃប្រឌិតនូវសេចក្ដីសម្រេចចិត្តរបស់បក្ស; លើក ទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលពង្រីកយ៉ាងខ្លាំងក្លានូវ ស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន កម្លាំងផែនមហាសាមគ្គីជាតិទាំងមូល និង សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង សុភមង្គល អនុវត្តន៍ប្រកប ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១៣របស់បក្ស។

ទន្ទឹមនឹងនោះ ការសិក្សាស្រាវជ្រាវ ជ្រួតជ្រាបនិងឃោសនាពីសេចក្ដីសម្រេចចិត្ត មហាសន្និបាតលើក ទី១៣របស់បក្ស ថែមទាំងសំដៅទប់ស្កាត់ រុញថយក្រោយការចុះ ខ្សោយខាងសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ; ការពារមូលដ្ឋានគ្រឹះ ខាងសតិអារម្មណ៍របស់បក្ស ហើយប្រយុទ្ធប្រឆាំងនឹងទស្សនៈអរិភាពនិងខុសឆ្គងផង ដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ