18/03/2016 11:27 GMT+7 Email Print Like 0

រឿងរ៉ាវរបស់តែម

ប្រភេទតែមទាំង៤០​សន្លឹក របស់វិចិត្រករ ហ្វាងធ្វីលិវ និងអ្នកប្រមូលតែម វូវ៉ាន់​ទី ទើប​បាន​ឧទ្ទេស​នាម​ក្នុង​ពិធីតាំង​ពិព័រណ៍ “រឿង​រ៉ាវរបស់​តែម” រៀបចំនៅ៤៥ ផ្លូវហាង​បាយ​(ហាណូយ) នាំម​ក​ជូន​អ្នក​ទស្សនា​នូវ​អារម្មណ៍រំ​ភើប អំពី​ប្រវត្តិ​សាស្រ្ត វប្បធម៌​វៀត​ណាម តាម​រយៈ​កូន​តែម​តូច​ៗ​ប្រណិត​។​

ដើម្បីឧទ្ទេសនាមដល់មហាជន​នូវទស្សនវិស័យពីកូនតែម ដែលវិចិត្រករ​ហ្វាង​ធ្វី​លិវ បាន​បង្ហាញ​ប្រភេទ​តែម​គំរូ​ទាំង​៤០​សន្លឹក ចុះផ្សាយដោយ​ទ្រង់​ទ្រាយ ។ កូនតែម​របស់វិចិត្រករ​ហ្វាងធ្វី​លិវ សាមញ្ញ​ផង ជិត​ដិត​ជាមួយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ របស់ជនជាតិ​វៀត​ណាម​ផង ហើយទាំងបង្កប់​ដោយ​លក្ខណៈអង់​អាច​និង​សិល្បៈ។

ចូលចិត្ត​ស្រឡាញ់សិល្បៈ​តែម វិចិត្រករហ្វាងធី្វលិវ បានព្យាយាមកែច្នៃប្រភេទតែម​ពិសេ​សមាន​លក្ខណៈជន​ជាតិ តាម​រយៈ​រឿងរ៉ាវ​ប្រវត្តិសាស្រ្តដូ​ចជា​៖ តែមអ៊ូវកើ ឡាកឡុងក្វឹន កម្រងតែម​រាជវាំងហ្វេ កម្រងតែម​ផ្កាតែ កេសរផ្កា ស៊ីក្លូ ថនិក​សត្វ អណ្តើក​សមុទ្រ។ល។



ការតាំងពិព័រណ៍ ”រឿងរ៉ាវរបស់តែម” ទាក់ទាញអ្នកដែលចូលចិត្តតែមមកទស្សនា។ រូបថត៖ ថាញហឹង

ពិធីតាំងពិព័រណ៍តែមលើកនេះ មិនត្រឹមតែបានគយគន់ផ្ទាល់ភ្នែក នូវកម្រងតែមកម្រ  ហើយនេះក៏ជាឱកាសដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តមាតុភូមិ តាមរយៈសន្លឹកតែមនីមួយៗ។ រូបថត៖ ថាញហឹង

ការតាំងពិព័រណ៍លើកនេះ នាំមកជូនអ្នកទស្សនានូវបរិយាកាសថ្មីទាំងស្រុង ខុសពីការតាំងពិព័រណ៍តែមប្រពៃណីលើកមុននេះ។ រូបថត៖ ថាញហឹង

នៅក្បែរកូនតែមរបស់វិចិត្រ​ករហ្វាងធ្វីលិវ គឺកម្រងប្រមូលផ្តុំកូនតែមកម្រ​របស់​អ្នកប្រមូល​វូវ៉ាន់ទី។ ក្នុង​កម្រង​ប្រមូល​ផ្តុំនេះ ត្រូវនិយាយដល់ខ្នាត​តែមគ្រប់ស្តង់​ដាទាំង​ប្រាំ​សន្លឹក របស់​កម្រង​ប្រមូល​ផ្តុំពក​ឫស្សី​និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ទទួលបាន​មេដាយ​សំរិទ្ធ ក្នុងពិធីតាំង​ពិព័រណ៍តែម​អន្តរជាតិនៅប៉េកាំង​(ចិន)ឆ្នាំ២០០៣។ ក្រៅពី​នេះ នៅមាន​កម្រង​ប្រមូលផ្តុំ តែមក​ម្រផ្សេងៗដូច​ជាស្ថាបត្យ​កម្ម សិល្បៈប្រពៃណីវៀត​ណាម​។

អ្នកប្រមូល​ផ្តុំតែមវូវ៉ាន់ទី​ចែករំលែកថា ចាប់តាំងពីពេល​នៅ​សិក្សា លោកមាន​ចំណូលចិត្ត​លើក​កូន​តែម​និង​ចាប់​ផ្តើម​ប្រមូល​ផ្តុំ។ ក្រោយមក លោកធ្វើការក្នុងប្រៃសនីយ៍​ និងបំពេញការងារជាច្រើនឆ្នាំ នៅក្រុមហ៊ុន​តែម បាន​ជួយ​លោក​យល់​ដឹងច្បាស់​ជាង អំពីតម្លៃឧបត្តម្ភលក្ខណៈសិល្បៈ និងមនុស្សសាស្រ្ត​នៃកូនតែម​ទាំង​ឡាយ។

មិនត្រឹមតែធ្វើ​មិត្តជាមួយ​តែម លោកនៅទាំងលះបង់ពេលវេលា ដើម្បីរួមចំណែក​ក្នុងការងារ​រចនា​តែ​ម ជាមួយ​គោល​បំណង កូនតែមជាស្ពានតភ្ជាប់នាំ​មក​ នូវរូបភាពភូមិកំណើត ទឹកដី មនុស្ស​វៀត​ណាម​ជាមួយ​មិត្តភក្តិ​នៃទ្វី​ប​ទាំង​ប្រាំ៕​

រូបភាពមួយចំនួនពីប្រភេទតែមបង្ហាញក្នុងតាំងពិព័រណ៍៖

តែមអនុស្សាវរីយ៍១១០ឆ្នាំ ថ្ងៃកំណើតលោកប្រធានហូជីមិញ។

កម្រងតែមអនុស្សាវរីយ៍៦០ឆ្នាំបដិវត្តន៍ខែសីហា។ 

កម្រងតែមឧបករណ៍តន្រ្តីជនជាតិ ធ្លាប់បានតាំងបង្ហាញក្នុងតាំងពិព័រណ៍តែមអន្តរជាតិឆ្នាំ១៩៩៦។

កម្រងតែមបួនរដូវ ពណ៌នាអំពីលក្ខណៈស្នាមគំនូរវប្បធម៌ប្រពៃណីពិសេសរបស់វៀតណាម។

កម្រងតែម ញ៉ាញ៉ាកកុងឌិញហ្វេ ស្នាដៃដ៏អស្ចារ្យជាកេរដំណែលវប្បធម៌អរូបីនិងនិយាយបន្តគ្នារបស់មនុស្សជាតិ។

តែមបង្ហាញពីរឿងដំណាលបិតាឡាកឡុងក្វឹន នាំកូន៥០នាក់ចុះសមុទ្រ។

តែមពីរឿងដំណាលមាតាអ៊ូវកើនាំកូន៥០នាក់លើព្រៃ។

កម្រងតែមចុះផ្សាយរួមនៅអាស៊ាន។

កម្រងតែមអំពីស៊ីកក្លូបានគូរផ្អែកលើទីក្រុងបី៖ ហាណូយ ហូជីមិញ ហាយផុង។

កម្រងតែមក្វានអឹមធីគិញ។

តែមអគ្គិសនីថៃហ័រនៅទីក្រុងបូរាណហ្វេ។

អនុវត្ត៖ ទ្រីញប៊ូ ខាញឡុង ថាញហឹង

 
បណ្តាអត្ថបទបានផ្សាយ