07/05/2015 09:24 GMT+7 Email Print Like 0

រឿងរ៉ាវពីក្រុមហ៊ុន Starbucks នៅវៀតណាម

“តាំងពីចំណុចលម្អិតតូច ដែលនាំមកនូវជោគជ័យធំ” នោះ​គឺជាការ​ចែក​រំលែក​របស់​លោក​ស្រី  Patricia Marques នាយក​ក្រុម​ហ៊ុន Starbucks នៅវៀត​ណាម ពេល​និយាយ​ដល់​ដំ​ណើរ​​ជោគ​ជ័យ​ដំបូង​របស់​​កា​ហ្វេ​ Starbucks នៅ​ទីផ្សា​រ​វៀត​ណាម។

មុនពេលមកធ្វើការនៅ Starbucks លោកស្រី Patricia Marques (ជនជាតិ​ប៉េរូ រស់នៅ​និងធ្វើការនៅវៀតណាម) ធ្លាប់​ទទួលតួ​នាទីគ្រប់គ្រង​យុទ្ធសាស្រ្តពាណិជ្ជកម្ម ឲ្យក្រុមហ៊ុន​ម្ហូបអាហារ​គ្រុបចំណាប់​ថ្នាក់ពិភព​លោក ដូច​ជា​៖ ​Saks Fifth Avenue, Panera Bread។

បន្តគ្រប់​គ្រង​ការងារ Starbucks នៅ​ទីផ្សា​រ​មួយពោរពេញ​ទៅដោយ​ភាព​ថ្មី និង​ការ​សាក​ល្បង​ដូច​ជា​នៅ​វៀត​ណាម លោក​ស្រី Patricia Marques ត្រូវផ្តើម​ឡើងតាំង​ពីចំណុច​តូចលម្អិត​បំផុត។ លោក​ស្រី​បាន​ប្រើ​អស់​កម្លាំង​កាយ​ចិត្ត ដើម្បី​ស្រាវជ្រាវ​ចិត្តសាស្រ្ត​និងលក្ខណៈ ពិសាកា​ហ្វេរបស់​វៀតណាម តាម​លក្ខណៈ​វប្បធម៌​របស់​​តំបន់​ភូមិ​ភាគ​នីមួយៗ ដើម្បីបង្កើត​ចេញនូវ​ផលិតផលកាហ្វេសមស្រប់​ នឹងជនជាតិ​វៀត​ណាម។

មិនងាយដើម្បី​អាចរក្សា​បាន លក្ខណៈ​វិនិច្ឆ័យ​រួមរបស់ពាណិជ្ជ​សញ្ញាកា​ហ្វេ Starbucks ហើយ​សំខាន់​បំផុត​គឺលក្ខណៈ​វិនិច្ឆ័យ “កាហ្វេយក​ទៅ” ក្នុង​​ទឹកដីមួយដែលមានប្រពៃណី​កាហ្វេ ដូចជាវៀតណាម។ ក្នុងនោះ ជន​ជាតិ​វៀត​ណាម​មានទម្លាប់ពិសា​កាហ្វេ ក្នុងបរិយាកាសស្ងប់ស្ងាត់ ដើម្បីរួមសំណេះសំណាល។ ចាប់​ផ្តើម​ពី​ចំណុច​​លម្អិតនេះ លោកស្រី  Patricia Marques និង​សមាជិករួមការ​ងារ បាន​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ហាង​នីមួយៗ​របស់ Starbucks សុទ្ធតែ​បាន​រចនា​ពិសេស ដែលមាន​អត្តសញ្ញាណ​វប្បធម៌​វៀត​ណាម ហើយ​រស់​ជាតិ​ស្រប​ជាមួយ​ជន​ជាតិ​វៀតណាម។

ហាងមួយក្នុងចំណោមហាងកាហ្វេ Starbucksទាំង៨ នៅទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ។

លោកស្រី Patricia Marques នាយកប្រតិបត្តិការ Starbucks នៅវៀតណាម។ រូបថត៖ ឡេមិញ

លោកស្រី Patricia Marques ឧទេសនាមកាហ្វេនៅហាងកាហ្វេ Starbucks មួយនៅវៀតណាម។ រូបថត៖ ឡេមិញ

បរិយាកាសគ្រឿងសង្ហារឹមក្នុងហាងកាហ្វេ Starbucks មួយនៅទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ

លោកស្រី Patricia Marques ពិភាក្សាផ្ទាល់នឹងអតិថិជនក្នុងហាងកាហ្វេ Starbucks មួយនៅទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ

Starbucks គឺជា​ពាណិ​ជ្ជសញ្ញា​កាហ្វេ​មួយដ៏ល្បី​ឈ្មោះលើ​សក​ល​លោក ហើយ​​​បច្ចុប្បន្ន​​គឺជា​ក្រុម​ហ៊ុន​​កាហ្វេ​ធំ​បំផុត​​លើ​ពិភ​ព​លោក​​ជា​​មូយ​​ទ្រព្យ​​សម្បត្តិ​​ដែល​មាន​​នៅ​​លើ​ទី​ផ្សារ​មូល​បត្រ​​ឡើង​​​ដល់​​​៥១,៦​ពាន​​លាន​​​ដុល្លារ​​អាមេ​រិក ដោយ​​មាន​ហាង​​លក់​​រាយ​​ជាង​២០.​០០០ហាង​​នៅ​៦៥ប្រ​ទេស​​លើ​​​ពិភ​ព​​​លោក។

ការ​កកើតដំបូងរបស់ Starbucks នៅវៀតណាម គឺ​ហាង​កាហ្វេ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ជាទីក្រុងសកម្ម ធាតុ​អាកាស​ក្តៅ​ពេញ​មួយ​ឆ្នាំ​និង​ប្រជា​ជន​ក៏ចូល​ចិត្ត​ពិសា​កាហ្វេ។

នៅទី​នេះ Starbucks យក​ជំនះ​លើ​អតិថិជន​ដោយ​ទាក់​ទាញ​ពីរ​ស​ជាតិ​និង​បរិយា​​​កាសពិសាកាហ្វេ។ បានពិសាម្តងគឺជក់ចិត្ត ប្រ​ជា​ជន​សាយ​ហ្គន​សន្សឹម​ៗ​​​រក​ឃើញភាពថ្មី ប្លែក ពីអាហារពិសាចំណាប់​ថ្នាក់ពិភពលោកនេះ ដូច្នេះ​គឺ​ពួក​គេ​​ចូល​ចិត្តនិងហ៊ានកែប្រែ​ទម្លាប់​របស់ខ្លួន​ដើម្បីស្វែង​រកដល់​Starbucks។ ព្រោះ​​​​ហេតុ​​ដូច្នោះ ពីហាងដំបូង​តែមួយ ឥឡូវនេះ Starbucks មាន៨ហាង​កា​ហ្វេ​​​នៅ​ទីក្រុង​ហូជីមិញ។

លោកស្រី Patricia Marques ឲ្យដឹង​ថាពេល​បោះជំហាន​មកដល់​ទីក្រុង​ហូជី​មិញ​ លោក​ស្រីមិន​ស្មាន​ថាទីនេះ មាន​ការផ្លាស់​ប្តូរយ៉ាង​ដូច្នេះ ព្រោះ​កាល​ពី​មុន សាយ​ហ្គនធ្លាប់​មាន​ប្រសិទ្ធិ​នាម​ជា “គ្រាប់​គុជ​ចុងបូព៌ា ”។ ប៉ុន្តែ​ក្រោយ​ពី៤០​ឆ្នាំរំ​ដោះ សាយហ្គនថ្ងៃនេះ​សកម្ម​ជាង ទំនើបជាង​មុនយ៉ាង​ច្រើន។ “ខ្ញុំ​ស្រឡាញ់​ជីវភាព​ឧស្សហកម្ម​និង​មនុស្ស​នៅទីនេះ ហើយខ្ញុំជឿជាក់Starbucks នឹង​ទទួល​យក​និង​សម្រប​ខ្លួនចូល ​ក្នុង​ខ្សែ​ជីវភាព​របស់​ប្រជា​ជន​នៅ​ទីក្រុ​ង”   លោក​ស្រី Patricia Marques និ​យាយ។

Starbucks មិនគ្រាន់តែ​បញ្ឈប់​នៅទីក្រុង​ហូជីមិញ​ទេ គឺនៅ​បន្ត​ដំណើរ​យក​ជ័យ​ជំនះ​លើទី​ផ្សារ​នៅ​រដ្ឋនី​ហា​ណូយ​។ នេះ​គឺជាទីផ្សារ​ពិបាក និងមិនងាយ​ស្រួល។ លោក​ស្រី Patricia Marques ឲ្យដឹងថា៖ ប្រ​ជា​ជន​ហាយ​ណូយ​មានទម្លាប់​ពិសា​កាហ្វេប្រ​ពៃណី ហើយ​ពិបាកបញ្ចុះបញ្ចូលនិងផ្លាស់ប្តូរណាស់។ ព្រោះហេតុនោះ ភារ​កិច្ច​របស់ Starbucks គឺត្រូវ​ប្រមូលបានអតិថិជននៅរដ្ឋធានី​ ក្នុង​បរិយាកា​សកាហ្វេ​ស្និទ្ធ​ស្នាល និងចំហរ។ នោះ​គឺ​ជា​​លក្ខណៈ​វិនិច្ឆ័យ ដែល Starbucks ឆ្ពោះទៅកាន់​ទីផ្សារ​ហាណូយ។

ពីចំណុច​តូច គឺយល់ច្បាស់វប្បធម៌​ពិសាកាហ្វេ របស់អ្នកហាណូយ។ Starbucks បាន​កែច្នៃ​បង្កើត​បាន​ហាង​កា​ហ្វេ​ ដោយ​មាន​បរិយា​កាស​សុខ​ដុម​រម​នា។ ហាង​កាហ្វេ​បាន​រចនា​តាម​បែប​លក្ខណៈ​បូរាណ​របស់​អ្នក​ហា​ណូយ​។ ហាងនីមួយៗរបស់ Starbucks សុទ្ធតែ​បាន​រចនា​ដែល​មាន​លក្ខណៈ​ដោយ​ឡែក​ និង​បង្ហាញ​ភាព​សកម្ម ទំនើបរបស់រដ្ឋធានីហាណូយ លើខឿនកេរដំណែលកាហ្វេដ៏យូរឆ្នាំ​ របស់វៀតណាម។ គ្រឿង​សង្ហា​រឹម​និង​វត្ថុ​តុប​តែនៅ​ក្នុងហាងកា​ហ្វេ គឺដោយសិល្បករក្នុងប្រទេសបង្កើតឡើង ក៏ដូច​ជាទិញ​​យក​ពីអ្នក​ផ្គត់​ផ្គង​នៅ​មូល​ដ្ឋាន​​នាំ​មក​​​នូវ​លក្ខណៈ​អត្ត​សញ្ញាណ​វប្បធម៌​​ហា​ណូយ។

កាហ្វេ Starbucks បានច្នៃតាមរូបមន្ត​តែមួយ ដោយ​មាន​បំណង​នឹង​សម​ស្រប់​ ជាមួយ​ចំណង​ចំណូល​ចិត្ត​របស់​ជន​ជាតិ​វៀត​​ណាម។ ឧទាហរណ៍ ជាមួយពែង espresso ពិសេស​ដោយមានរសជាតិ​កាហ្វេពិត លក្ខណៈ​ពិសេស រលោង​ដែលមានឱជារស​ពីក្រែម Starbucks សង្ឃឹមនឹងធ្វើគាប់ចិត្ត​អតិថិជន​វៀត​ណាមជាច្រើន។


លោកស្រី សរសេរចំណុចលម្អិតលើពែងកាហ្វេក្រោយពេលអតិថិជនកម្មងកាហ្វេ។ ចំណុច​លម្អិត​នេះ​បង្ហាញ​ការ​យក​ចិត្តទុកដាក់ និងស្វែងយល់ចិត្តសាស្រ្តរបស់អតិថិជននៅវៀតណាម។ រូបថត៖ ឡេមិញ

អតិថិជនវ័យក្មេងក្នុងហាងកាហ្វេ Starbucks មួយនៅទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ

បរិយាកាសកាហ្វេ Starbucks នៅទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ

បរិយាកាសកាហ្វេ Starbucks នៅទីក្រុងហូជីមិញ​បានរចនា​ពិសេស​សមស្រប​នឹង​វប្បធម៌​និង​កែវភ្នែក​របស់​វៀត​ណាម​។ រូបថត៖ ឡេមិញ

ទោះបី Starbucks ជួបប្រទះការប្រកួតប្រជែង នៃប្រភេទកាហ្វេនៅវៀតណាម ប៉ុន្តែ តាមលោកស្រី Patricia Marques ប្រភេទកាហ្វេនីមួយៗ​មានលក្ខណៈ​ដោយឡែក។ លោកស្រី Patricia Marques អះអាងថា៖ ជាមួយ​ចំនួន​ប្រជាជន​ឡើង​ដល់ជាង​៩០​លាន​នាក់ វៀត​ណាម​គឺជា​ទីផ្សារ​និង​ឱកាស ​ឲ្យពាណិជ្ជ​សញ្ញា​កាហ្វេ​ជា​ច្រើន​រួម​អភិវឌ្ឍន៍។ វៀតណាមមានប្រជាជន​៥០%ជាមនុស្សវ័យក្មេង ហើយនោះក៏ជាទីផ្សារ​ដែល Starbucks ឆ្ពោះ​ទៅ​ដល់​ដែរ។

៥​ឆ្នាំរស់នៅក្នុង​ប្រទេសវៀត​ណាម លោកស្រី Patricia Marques តែង​គោរព​និង​ចាត់​ទុក​វៀត​ណាម​ដូច​ជា​ភូមិ​កំណើត​របស់​ខ្លួន។ លោកស្រីកំពុងខិតខំដើម្បី​កសាងពាណិជ្ជ​សញ្ញា Starbucks វៀត​ណាម​ជាមួយ​អត្ត​សញ្ញាណ​ និង​វប្បធម៌​វៀត​ណាម ​តាំង​ពី​ចំណុច​តូច​​ដើម្បី​នាំមក​នូវ​ភាព​ជោគ​ជ័យ​ធំ៕

 

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ឡេមិញ

 
បណ្តាអត្ថបទបានផ្សាយ