“រឿងព្រេង” អំពីអ្នកលេងព្យាណូ ដាំងថាយសើន (Dang Thai Son)
មិត្តរួមអាជីពនិយាយឲ្យដឹងថា៖ តំបន់វិឡា Zela Zowa Wola ឆ្ងាយពីរដ្ឋធានី (នៃប្រទេសហូឡង់) ប្រហែល ៣០ គីឡូម៉ែត្រ ដែលមានក្តាខៀនពណ៌មាសមួយ បើសិនជាសិល្បករ សិល្បការិនីណាត្រូវមានឈ្មោះលើទីនោះ ប្រការនេះមិនត្រឹមតែលើកតំកើងបុគ្គលនោះប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ប្រទេសជាតិនិងប្រជាជន។ ហើយលើក្តារខៀននេះមានឈ្មោះប្រជាជនវៀតណាមម្នាក់៖ សិល្បករប្រជាជន ដាំងថាយសើន អ្នកបានទទួល ពានរង្វាន់លេខមួយក្នុងការប្រកួតប្រជែងតន្ត្រីអន្តរជាតិ F.Chopin លើកទី ១០ នាសារទរដូវ នៅរដ្ឋធានី Warsaw (ហូឡង់) មិនចំពោះខ្ញុំតែម្នាក់ទេ នៅចំពោះប្រជាជនវៀតណាមណាក៏ដោយ ពេលវេលាដែលដឹងព័ត៌មាននេះ ក្នុងដួងចិត្តបង្កើតការរំជួលចិត្តនិងមោទនភាព។ មិនមោទនភាពម្តេចបាន ព្រោះនៅក្នុងការប្រកួតប្រជែងតន្ត្រីអន្តរជាតិលើកទី ១៤ (ឆ្នាំ២០០០)។ បន្ទាប់ពី ២០ ឆ្នាំ ប្រកួតប្រជែងនឹងឯកទគ្គកម្មលេងព្យាណូដែលប្រទេសវៀតណាមទទួលបានហើយ ប្រទេសធំដូចជាប្រទេសចិនទើបមានសិល្បករវ័យក្មេង Li Yundi ទទួលពានរង្វាន់លេខមួយ។
ក្នុងវិស័យសិល្បៈ ដូចសម្តីរបស់សិល្បករប្រជាជន ដាំងថាយសើន បានចែករំលែក៖ ពានរង្វាន់តែជាជំហានដំបូងនិងដូចជាសំបុត្រមួយ ដើម្បីបោះជំហានចូលក្នុងផ្លូវសិល្បៈ ទីកន្លែងទាមទារសិល្បករមានឆន្ទៈមិនប្រែប្រួលជានិច្ចបូកនឹងអណ្តាតភ្លើងត្រូវបានឆេះ។
ដោយស្មារតីនេះ សិល្បករប្រជាជន ដាំងថាយសើន បាន“ពុំភ្លេចគេងលក់” ក្នុងការជោគជ័យទេ ត្រូវការបន្តខិតខំប្រឹងប្រែងថែមទៀត។ បន្ទាប់បីទទួលពានរង្វាន់លេខមួយក្នុងការប្រកួតប្រជែងតន្ត្រីអន្តរជាតិ នាឆ្នាំនោះ សិល្បករ ដាំងថាយសើន បានរៀនបន្ថែម ៣ ឆ្នាំទៀត និងបញ្ចាប់ការសិក្សារបស់លោកគ្រូ Natanson ។ បន្ទាប់មក លោកបន្តរៀនជាមួយលោកគ្រូ Dimitry Bahkirov។ ទន្ទឹមនឹងនេះ លោកបន្តការរៀនសូត្រក្នុងការលេងព្យាណូ លោកចាប់ផ្តើមដំណើរការសម្តែងជាបន្តបន្ទាប់ទៅកាន់ ៣០ ប្រទេសដែលស្ថិតលើ ៤ ទ្វីប៖ ទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាមេរិក ទ្វីបអូសេអានី។ ក្រៅបណ្តាស្នាដៃរបស់ F.Chopin លោកក៏បានស្រាវជ្រាវបន្ថែមពីអ្នកនិពន្ឋជាច្រើន ជាមួយនឹងស្នាដៃតន្ត្រីដ៏ល្បីឈ្មោះ ដើម្បីសម្តែងនៅពេលសម្តែងដោយម្នាក់ឯង នៅពេលគាត់សម្តែងជាមួយវង់ភ្លេងក្រោមការដឹកនាំរបស់អ្នកបញ្ជាភ្លេងដ៏ល្បីឈ្មោះជាច្រើននាក់។ សិល្បករប្រជាជន ដាំងថាយសើន ធ្លាប់ថតសម្លេងព្យាណូនៅបណ្តាបន្ទប់ថតដ៏ល្បីឈ្មោះដូចជា៖ CBS Sony, Victor JVC, Melodya...
សម្តែងជុំវិញពិភពលោកជិតមួយភាគបួននៃសតវត្សរ៍កន្លងទៅ មានប៉ុន្មានក្តីសប្បាយរីករាយក៏ដូចជាភាពទុក្ខព្រួយនិងទីក្រុង Montreal (នៃប្រទេសកាណាដា) បានក្លាយទៅជាស្រុកកណើតទីពីររបស់លោក ប៉ុន្តែចំពោះប្រទេសវៀតណាម ក្នុងដួងចិត្តលោកនៅតែរក្សាក្តីស្រឡាញ់ឥតព្រំដែន។ ទោះបីលោករស់នៅឆ្ងាយពីស្រុកកណើតក៏ដោយ ប៉ុន្តែសិល្បករប្រជាជន ដាំងថាយសើន នៅតែយកមោទនភាពរបស់ប្រទេសវៀតណាមទៅកាន់ពិភពលោក។ នាថ្ងៃដែលលោកបានត្រឡប់មកស្រុកកំណើតវិញនិងមានបំណងប្រាថ្នានូវការរួមចំណែកនិងបរិច្ចាក ដើម្បីជួយឧបត្ថម្ភនូវការអភិវឌ្ឍន៍តន្ត្រីបុរាណនៅប្រទេសវៀតណាម។ នេះគឺបណ្តាសកម្មភាពដូចជាការជូនព្យាណូនិងថវិការសំរាប់វិទ្យាស្ថានតន្ត្រីហាណូយ សមាគមន៍តន្ត្រីករវៀតណាម រហូតដល់ការជូនអាហារូបករណ៍ទៅដល់សិល្បករព្យាណូកុមាររបស់វៀតណាម និងចូលរួមក្នុងបណ្តាកម្មវិធីប្រគំតន្ត្រី ការប្រកួតប្រជែងតន្ត្រីក្នុងស្រុកនិងក្នុងតំបន់អាស៊ី។ ជារឿងរាល់ឆ្នាំ លោកបានត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីចូលរួមក្នុងការប្រកួតប្រជែអព្យាណូអន្តរជាតិហាណូយ ដែលរៀបចំនៅដើមខែកញ្ញា។ ក្នុងការប្រកួតប្រជែងនេះ ជារឿងរាល់ឆ្នាំ លោកអញ្ជើញធ្វើជាប្រធានកិត្តយស។ ប្រការដែលយើងខ្ញុំចាប់អារម្មណ៍បំផុត នៅពេលជួបសិល្បករ ដាំងថាយសើន នៅស្រុកកំណើតគឺ “ភាពរាក់ទាក់” របស់លោក។ ស្ថិតនៅទីតាំងខ្ពស់ដែលសិល្បករណាលើពិភពលោកកំពុងខិតខំប្រឹងប្រែង ដើម្បីឆ្ពោះកាន់ទៅ ប៉ុន្តែលោកនៅតែរក្សាភាពល្អិតល្អន់ ឆើយឆាយ និង romatic ក្នុងតន្ត្រី រីឯក្នុងជីវភាពរស់នៅ លោកសាមញ្ញនិងស្មោះត្រង់ខ្លាំងណាស់។
ដូចពាក្យសម្តីសំរាប់សិល្បករ ដាំងថាយសើន៖ “ដាំងថាយសើនបាន"លេង" ដូចជាវាសនា។ វាសនានោះបានធ្វើសើន (Son) ក្លាយទៅជា "សិល្បករលេងព្យាណូដ៏ឆ្នើម"។ លោកពិតជាសមស្របនឹងមោទនភាពមិនត្រឹមតែរបស់ជនជាតិវៀតណាមតែប៉ុណ្ណោះទេ ថែមទាំង“លិល្បករលេងព្យាណូ”គួរឲ្យរាប់អាន./.
-"ស្រស់ស្អាតនិងឈ្លាសវៃ" ជាពិសេសនៅពេលលោកលេងតន្ត្រីដោយគ្មានការណែ នាំ។ រដ្ឋធានីហាណូយ ទីកន្លែងបង្កើតសិល្បករ ដាំងថាយសើន ពិតជាអស្ចារ្យខ្លាំងណាស់ ...ភាពប៉ិនប្រសប់នៅពេលលោកលេងព្យាណូដែលបង្កើតតុល្យភាពនិងសោភ័ណ្ឌភាព ..." (The Gazette Montrian ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៣)។ - "ដាំងថាយសើន ប្រុសម្នាក់ជនជាតិវៀតណាមលេងបទ concerto របស់តន្ត្រីករ S.Rachmaninov ជាមួយវង់ភ្លេង ដែលប្រមូលភាពស្រស់ស្អាត សោភ័ណ្ឌភាពនិងភាពសាមញ្ញ។ សំនៀងខ្លាំងក្លារួមផ្សំនិងភាពល្អិតល្អន់ដោយដៃទាំងពីរដ៏ប៉ិនប្រសប់..." (The Japan Time - ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៩៣)
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញ់យ៉ាង ត្រឹនឌីញ និងឯកសារកាសែតរូបភាពវៀតណាម
វេជ្ជបណ្ឌិតជនជាតិជប៉ុនសហការជាមួយអ្នកជំងឺវៀតណាម
អ្នកស្រាវជ្រាវអក្សរហានណោម ៨X
កីឡាការិនី អាញវៀន (AnhVien)“នារីមាស”សំរាប់កីឡាហែលទឹករបស់វៀតណាម
គ្រូបង្វឹក Park Hang Seo ៖ អ្នកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបង្កើតស្នាដៃដ៏ធំអស្ចារ្យ
ភុងក្វាងអ្វាញ (Phung Quang Oanh) - សិប្បករនាំយកល្ខោនអាយ៉ងស្រុកភាគខាងជើងចូលមកភាគខាងត្បូង
"ក្តីសុបិននូវតន្ត្រី" របស់សិល្បការិនី ត្រាងទ្រីញ (Trang Trinh)
ជាងប្រាក់ចុងក្រោយបង្អស់នៅលើភ្នំផើលីងាយ (Po Ly Ngai)
លោក Randy ៖ អ្នកច្រៀងបណ្តាបទចម្រៀងស្តីពីស្រុកកំណើតនិងមាតា
ឡានអាញ (Lan Anh) និងដំណើរផ្តល់ក្តីសង្ឃឹមជូនជនពិការ
រូបថតថ្នាក់ដឹកនាំបណ្តាខឿនសេដ្ឋកិច្ចជាសមាជិកនៃ APEC បានបង្ហាញយ៉ាងរស់រវើកតាម រយៈគំនូរដែលរៀបពីបំណែកភាជន៍
បណ្ឌិតជប៉ុន ជួយបងប្អូនជនជាតិថៃ (Thai) ធ្វើទេសចរណ៍
សាស្ត្រាចារ្យជនជាតិវៀតណាមបង្កើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងទទួលសញ្ញាបត្រច្នៃប្រឌិត ផលិត នៅសហរដ្ឋអាមេរិក
អ្នកតភ្ជាប់បញ្ញាវតីវៀតណាម
“ស្រីដែកថែប”របស់មុខកីឡាបាញ់កាំភ្លើងនៅទ្វីបអាស៊ី
ង្វៀនត្រឹនហេប (Nguyen Tran Hiep) សិប្បករជាតិវ័យក្មេងបំផុតនៅវៀតណាម
លោកគ្រូនៃការហែលទឹកសម្រាប់ជនពិការ
ហាហាយ (Ha Hai) - តន្រ្តីករនៃទំនុកបទចម្រៀងសម្រាប់កុមារ
អ្នកដឹកនាំរឿង លោក Olivier Lorelle នាំយករូបភាពវៀតណាមផ្សាយចេញទៅពិភពលោក
ទ្រីង្វៀន(Tri Nguyen) ៖ សិល្បករត្រចះត្រចង់ជាមួយសំឡេងពិណ
កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly)
ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) - គ្រួពេទ្យបញ្ចេញអស់ពីកម្លាំងកាយចិត្ត ជាមួយអ្នកមានកាយសម្បទាទន់ខ្សោយក្នុងសង្គម
ដៃគូ “រាជបុត្រសៀក” វៀតណាម
បុរសជនជាតិអាមរិក “លាបពណ៌” ផ្លូវថ្នល់បូរាណ
លោកឯកអគ្គរដ្ឋទូត Konstantin Vasilievich Vnukov មានឧបនិស្ស័យជាមួយវៀតណាម
លោក សាស្ត្រាចារ្យរង បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) - វេជ្ជបណ្ឌិតឆ្នើមក្នុងជំនាញផ្នែកបេះដូង