25/08/2015 10:28 GMT+7 Email Print Like 0

រឿងព្រេងអំពី Lang Biang

នៅសម័យប្រជុំលើកទី ២៧ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិកម្មវិធីប្រជាជននិង ជីវមណ្ឌលរបស់អង្គការ UNESCO (ICC MAB)  នៅរដ្ឋធានី Paris នាខែមិថុនា ឆ្នាំ២០១៥ បានទទួល​ស្គាល់តំបន់ទុកបំរុងជីវមណ្ឌល Lang Biang (ខេត្តឡឹមដុង) គឺជាតំបន់ទុកបំរុងជីវមណ្ឌលពិភព​លោក​។ នៅទីនេះក៏រក្សាបណ្តាតំលៃពិភពលោកអំពីសម្បូរនូវជីវសាស្ត្រ ទិដ្ឋភាពធម្មជាតិ ដែល​សម​ស្រប​នឹងស្នាមវប្បធម៌ដ៏ពិសេស រួមចំណែកកសាងនិងអភិវឌ្ឍន៍ទី្រក្រុងដាឡាតក្លាយទៅជាទីក្រុងទេសចរណ៍និងមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិអំពីព្រៃត្រូពិក។
ជំនះដល់​កំពូល​​ភ្នំ Lang Biang

មកដល់ដាឡាត យើងខ្ញុំត្រូវស្តាប់ជនជាតិ K'Ho រស់នៅខេត្តឡឹមដុងនិទានរឿងព្រាងអំពីភ្នំ Lang Biang ថា៖ យូរលង់មកហើយ មានកម្លោះម្នាក់ឈ្មោះឡាង ជាប្រធានកុលសម្ព័ន្ធឡាត ស្រឡាញ់នារីម្នាក់ ឈ្មោះបីអាង ដែល​ជាកូនស្រីរបស់ប្រធានកុលសម្ព័ន្ធ Chil។ ដោយសាររស់ក្នុងកុលសម្ព័ន្ធខុសគ្នា ដូច្នេះពួកគេមិនអាចរៀបការ​ជាមួយគ្នា  ហើយពួកគេត្រូវសម្លាប់ខ្លូន ដើម្បីរក្សាស្នេហានិងប្រឆាំងនឹងកំណត់ច្បាប់ដ៏តឹងរ៉ឹងនាពេលនោះ​។ នៅពេលកូនកម្លោះឡាងនិងនារីបីអាងស្លាប់ហើយ ឪពុករបស់នារីបីអាងសោកស្តាយ ហើយបង្រួបបង្រួម​បណ្តាកុលសម្ព័ន្ធឡាត ជីល ស្រែ ក្លាយទៅជាជនជាតិ K'Ho មួយ។ ភ្នំខ្ពស់បំផុតនៅភូមិឡាងធឿង ទីកន្លែងកូនកម្លោះឡាងនិងនារីបីអាងបានស្លាប់ហើយដាក់ឈ្មោះកន្លែងនោះថា Lang Biang - គឺឈ្មោះរបស់គូស្នេហាទាំងពីរបញ្ជូលគ្នា ដើម្បីរំលឹកដល់អ្នកទាំងពីរនិងស្នេហារបស់ពួកគេ។


សមុទ្រពពកនៅពេលរសៀល មើលពីកំពូលភ្នំ  Lang Biang កម្ពស់ ២១៦៩ ម៉ែត្រ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


ទីក្រុងដាឡាតស្រអាប់ក្នុងសន្សើមរួមមានផ្ទះកញ្ចក់ដាំបន្លែនិងផ្កាដោយបច្ចេកវិទ្យាខ្ពស់មើលពីកំពូលភ្នំកម្ពស់ ១៩៥០ ម៉ែត្រ។ រូបថត៖ តឹតសើន

ដោយរឿងព្រេងត្រូវមនុស្សជាច្រើននាក់ចាត់ទុកដូចជារឿងស្នេហាជាប្រវត្តិសាស្ត្ររបស់ “Romeo và Juliet វៀតណាម” បានជំរុញយើងខ្ញុំជំនះដល់កំពូលភ្នំ Lang Biang ស្ថិតក្នុងតំបន់ទុកបំរុងជីវមណ្ឌលពិភពលោក Lang Biang។

ខាងក្រោមជើងភ្នំ Lang Biang គឺជ្រលងដ៏ធំល្វឹង ល្វើយមួយ ដែលគេហៅថាជ្រលងត្រាំនាំ ត្រូវគូរប្លង់ដូច​ជាតំបន់អេកូទេសចរណ៍។ នៅទីនេះ ភ្ញៀវ​ទេសចរណ៍អាចបោះជំរុំ​នាពេលរាត្រី ប្រជុំគ្នានៅក្បែរភ្លើង និងពិសាស្រា​ពាង​ ស្តាប់ភ្លេងតីងៀននិងឧបករណ៍​តន្ត្រីប្រពៃណីរបស់បងប្អូនជនជាតិ​ឡាច​។​

យើងខ្ញុំសម្រេចចិត្តទិញសេវាកម្មទេសចរណ៍និងស្វែងយល់ព័ត៌មានក្នុង​អីនធើណែត​​​អំពីបណ្តាសេវាកម្មទេសចណ៍នៅទីនេះ។ ឲ្យដឹងថានាំភ្ញៀវទេសចរណ៍ដើម្បី​ទទួលយកបទពិសោធន៍នៃប្រភេទទេសចរណ៍ដ៏ផ្សងព្រេងនេះ ដោយមាន ៥០ ក្រុមហ៊ុនទេសចរណ៍បានលក់សេវាកម្មទេសចរណ៍ដោយផ្ទាល់តំលៃពី ១៩៩​ពាន់ – ៥០០ពាន់ ដុង សំរាប់ភ្ញៀវទេសចរណ៍ម្នាក់។ យើងខ្ញុំសម្រេចចិត្តជ្រើសរើសទេសចរណ៍ ៥០០ពាន់ ដុង រួមមាន៖ មធ្យោបាយធ្វើដំណើរ អាហារថ្ងៃត្រង់ សំបុត្រនិងមគ្គុទ្ទេសក៍ទេសចរណ៍។

ពីទីក្រុងដាឡាត រថយន្តដឹកយើងខ្ញុំឆ្លងកាត់កំណាត់ផ្លូវមានប្រវែង ១២ គីឡូ​ម៉ែត្រ និងឈប់នៅជើងភ្នំ Lang Biang   ទីកន្លែងចាប់ផ្តើមដើម្បីជំនះដល់កំពូលភ្នំទាំងពីរ ស្ថិតក្នុងតំបន់ទុកបំរុងជីវមណ្ឌលពិភពលោក Lang Biang ហើយយើងដើរនិងឡើងភ្នំ ១៤ គីឡូម៉ែត្រទៀត។

Lang Biang មានកំពូលភ្នំពីរ ដើម្បីជំនះដល់កំពូលភ្នំកម្ពស់ ១៩៥០ ម៉ែត្រ យើងខ្ញុំដើរតាមផ្លូវលំស្ថិតក្នុងព្រៃស្រល់ ហើយគយគន់បឹងយ៉ានគាមានទឹកថ្លាឈ្វេង។

ដើម្បីឡើងដល់កំពូលភ្នំកម្ពស់ ២១៦៩ ម៉ែត្រ នៅពេលជិតដល់កំពូលភ្នំកម្ពស់ ១៩៥០ ម៉ែត្រ យើងខ្ញុំបត់ខាងស្តាំ និងដើរតាមផ្លូវផ្សេងទៀត បន្ទាប់ពីដើរប្រហែល ២ ម៉ោង ក្នុងព្រៃឈើធម្មជាតិ នៅពេលភាពត្រជាក់កាន់តែខ្លាំងតាមជំហានដើរឡើងខ្ពស់។

កាន់តែឡើងខ្ពស់ ផ្លូវកាន់តែពិបាកដើរនិងចង្អៀត ឧបសគ្គតូចមួយចំនួនចាប់ផ្តើមលេចចេញដោយសារដើមឈើពុក ដើមវល្លិ៍ឡើងខ្វាត់ខ្វែង បណ្តាផ្ទាំងថ្មីធំ ផ្លូវចោតពត់ពែន។


ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រៃធម្មជាតិក្នុងដំណើរជំនះដល់កំពូលភ្នំកម្ពស់ ២១៦៩ ម៉ែត្រ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រៃដោយរថយន្តក្នុងដំណើរជំនះដល់កំពូលភ្នំ Lang Biang។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


ភ្ញៀវទេសចរណ៍បរទេសចាប់ចិត្តចែករំលែកបណ្តារូបថតស្អាតត្រូវថតលើកំពូលភ្នំកម្ពស់ ២១៦៨ ម៉ែត្រ។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម

ភ្ញៀវទេសចរណ៍សំរាកនិងពិសាអាហារពេលថ្ងៃត្រង់ក្នុងដំណើរជំនះ ដល់កំពូលភ្នំ Lang Biang ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


បោះជំរុំដើម្បីសំរាកនៅពេលរាត្រីលើកំពូលភ្នំកម្ពស់ ២១៦៩ គយគន់ទិដ្ឋភាពអារុណរះរបស់ទីក្រុងដាឡាតនិងឧទ្យានជាតិ - ភ្នំបាដ៏មហិមា។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម

ក្តីសប្បាយរបស់ភ្ញៀវទេសចរណ៍នៅពេលជំនះដល់កំពូលភ្នំ Lang Biang។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម

យើងខ្ញុំឡើងដល់កំពូលភ្នំ ២១៦៩ម៉ែត្រ នាពេលរសៀលនិង“ពិធីជប់លៀងពេលថ្ងៃអស្តង្គត”ដោយតំបន់ពោរពេញពពកជុំវិញកំពូលភ្នំ Lang Biang  ដែលលេចចេញចំពោះមុខ។ ចាប់ពីកំពូលភ្នំ ​យើង​ខ្ញុំអាចគយគន់ទិដ្ឋភាពទីក្រុងដាឡាតលេចចេញដូចជាផ្ទាំងគំនូរត្រូវគូរដោយទឹកខ្មៅរួមមាន បឹងដានគានិងជ្រោះវ៉ាង ដែលមើលដូចជាផ្ទាំងសូត្រដ៏ធំអស្ចារ្យលេចធ្លោរវាងពណ៌បៃតង។

Lang Biang – មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិអំពីព្រៃត្រូពិក

តំបន់ទុកបំរុងជីវមណ្ឌល Lang Biang រួមមានព្រៃធម្មជាតិធំធេងមួយនិងតំបន់កណ្តាលគឺឧទ្យានជាតិ Bidoup - ភ្នំបា ទីកន្លែងដែលវាយតំលៃគឺមួយក្នុង ៤ មជ្ឈមណ្ឌលសម្បូរនូវប្រភេទជីវសាស្ត្ររបស់វៀតណាម។ បណ្តាអ្នកវិទ្យាសាស្ត្របានកត់សម្គាល់តំបន់នេះមានប្រភេទសត្វនិងរុក្ខាជាតិចំនួន ១៥៣ ដែលមានឈ្មោះក្នុងសៀវភៅពណ៌ក្រហមវៀតណាម (២០០៧) និង ១៥៤ ប្រភេទ ដែលមានឈ្មោះក្នុងបញ្ជីពណ៌ក្រហម IUCN (២០១០)។ ស្ថាប័នការពារសត្វព្រៃពិភពលោក (WWF)  ក៏កំណត់ទីកន្លែងនេះគឺតំបន់អាទិភាពអភិរក្សលេខមួយ (តំបន់ SA3 ) ក្នុងកម្មវិធីអភិរក្សសត្វលើជួរភ្នំណាមទ្រឿងសើននៃប្រទេសវៀតណាម


អ្នកស្រាវជ្រាវបានពិនិត្យមើល ស្ថិតិតំបន់ទុកបំរុងជីវមណ្ឌលពិភពលោក Lang Biang មានប្រភេទរុក្ខាជាតិ
កម្រមានចំនួន ៦២ ក្នុងនោះមាន ២៩ ប្រភេទមានឈ្មោះក្នុងសៀវភៅពណ៌ក្រហមនៃប្រទេសវៀតណាម និងសមាគមន៍អភិរក្សធម្មជាតិពិភពលោក (IUCN)។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


Lang Biang គឺជាទីកន្លែងមានកម្លាំងទាក់ទាញពិសេសចំពោះមជ្ឈដ្ឋានស្រាវជ្រាវ ដោយសារនៅទីនេះមានប្រភេទរុក្ខជាតិបុរាណមានវត្តមាននៅសម័យសត្វដីណូរស័រ ដែលចាត់ទុកដូចជាឈើកំឡាយជាថ្មីដូចប្រភេទស្រល់ ស្លឹកពីរ សំប៉ែត។ រូបថត៖ ហាហឹវណែត

តំបន់ទុកបំរុងជីវមណ្ឌលពិភពលោក Lang Biang គឺជាទីកន្លែងមានប្រព័ន្ធរុក្ខជាតិដ៏សម្បូររួមមាន ១៥៣ ប្រភេទមានឈ្មោះក្នុងសៀវភៅពណ៌ក្រហមវៀតណាម (២០០៧) និង ១៥៤ ប្រភេទមានឈ្មោះក្នុងបញ្ជីពណ៌ក្រហម IUCN (២០១០)។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម។

តំបន់​ទុក​បំរុង​​ជីវមណ្ឌលពិភពលោក Lang Biang ត្រូវ​​អង្គការ Birdlife International (អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ធ្វើ​សកម្មភាព​ក្នុងវិស័យ​អភិរក្ស​​​​សម្បូរណ៍​​​ជីវសាស្ត្រនិង​បរិស្ថាន​រស់​នៅ​របស់​វា) កំណត់​គឺ​មួយ​ក្នុង​​ចំណោម ៥ តំបន់​សត្វ​បក្សី​ពិសេស​នៅ​តំបន់​ឥណ្ឌា​ចិន មួយ​ក្នុង​ចំណោម ២២១ មជ្ឈមណ្ឌលសត្វ​បក្សី​ពិសេស​របស់​ពិភពលោក។ វៀតណាម​មានប្រភេទ​សត្វ​ពិសេស​ចំនួន ១៣ ​ ប៉ុន្តែ​ក្នុង​តំបន់​នេះ​មាន ​៧ ប្រភេទ​ក្នុងនោះ​មាន​ប្រភេទ​ Mi Lang Biang។ រូបថត៖ ​ឯកសារ​របស់​កាសែត​រូបភាព​វៀតណាម។

សត្វទោចពិសេសនៅតំបន់ទុកបំរុងជីវមណ្ឌល Lang Biang។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម

Lang Biang គឺជាប្រព័ន្ធអេកូធម្មជាតិផ្តល់ការរកស៊ីសំរាប់សហគមន៍ប្រជាជនរស់ក្នុងតំបន់នេះ តាមរយៈកម្មវិធីបង់ថ្លៃសេវកម្មបរិស្ថានព្រៃឲ្យរដ្ឋាភិបាលវៀតណាម។ ៨០០០ គ្រួសារបានជ្រោមជ្រែងពីសេវាកម្មប្រព័ន្ធអេកូ។ តំបន់ទុកបំរុងជីវមណ្ឌលតាមរយៈការរួមចំណែករបស់គេក្នុងការការពារនិងរក្សាបណ្តាតំលៃនៃប្រព័ន្ធអេកូ។

តំបន់ទុកបំរុងជីវមណ្ឌលពិភពលោក Lang Biang ត្រូវអង្គការ UNESCO ទទួលស្គាល់គឺជាបុព្វបទដើម្បីខេត្តឡឹមដុងអភិវឌ្ឍប្រកបដោយស្ថេរភាពតាមរយៈធ្វើអាជីវកម្មបណ្តាតំលៃសរុបរបស់សេវាកម្មប្រព័ន្ធអេកូ ដែលស្នូលគឺអភិវឌ្ឍន៍ទេសចរណ៍និងសេវាកម្ម រួមចំណែកកសាងនិងអភិវឌ្ឍន៍ទីក្រុងដាឡាតក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ បណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រអំពីព្រៃត្រូពិក៕

ឧទ្យានជាតិកាតបាមានទំហំធម្មជាតិគឺ ១៦.១៩៨ ហិចតារួមមានប្រព័ន្ធអេកូពិសេសត្រូវអ្នកជំនាញក្នុងនិងអន្តរជាតិវាយតំលៃមានតំលៃសម្បូរជីវសាស្ត្រខ្ពស់បំផុតវៀតណាម។ ក្នុងចំណោមសត្វរុក្ខជាតិចំនួន ៧៤៥ ប្រភេទដែលស្ថិតក្នុងបញ្ជីនាមកម្រមាន ត្រូវការពារដូចជា គីមយ៉ាវ (nageia fleuyri) copperpod កាល់ព្រឹក្សហាឡុង ប្រព័ន្ធសត្វសម្បូរមាន ២៨២ ប្រភេទ រួមមានសត្វមានចំនួន ២០ ប្រភេទ បក្សីចំនួន ៦៩ ប្រភេទ សត្វលូនអាចរស់ក្នុងទឹកនិងលើដីគោកចំនួន ២០ ប្រភេទ កង្កែបមានចំនួន ១១ ប្រភេទ ជាពិសេសនៅទីនេះគឺជាទីកន្លែងរស់នៅតែមួយគត់លើពិភពលោករបស់ langur ក្បាលពណ៌ស
 

(លោកផាមវ៉ាន់ធឿង នាយករងឧទ្យានជាតិកាតបា)


 
អត្ថបទ៖ ក្វាងមិញ ហាហ៊ឹវណែត រូបថត៖  តឹតសើននិងឯកសាររបស់កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ