08/04/2016 09:41 GMT+7 Email Print Like 0

រឿងក្ដី “ឯកសារប៉ាណាម៉ា”៖រដ្ឋាភិបាលប៉ាណាម៉ាបង្កើតគណៈកម្មាធិការឯករាជ្យ


ប្រធានាធិបតីប៉ាណាម៉ាលោក Juan Carlos Varela (រូបថត៖IB Times)

រឿងក្ដីបែកធ្លាយ “ឯកសារប៉ាណាម៉ា” ទាក់ទិនដល់អំពើគេចពន្ធនិង​លាង​លុយ​កខ្វក់​របស់​ជន​មាន​អំណាច​ជាច្រើន​រូបតាម​រយៈក្រុម​ហ៊ុន​ច្បាប់ Mossack Fonseca នៅ​ប៉ាណា​ម៉ាបាន​បង្ខំ​ឲ្យប្រទេស​ជាច្រើន​ ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ច្បាប់​សំដៅទប់ស្កាត់អំពើបំពានច្បាប់នេះ។ ប្រធានាធិបតីប៉ាណាម៉ា លោក Juan Carlos Varela បានអះ​អាង​ថា ប្រទេស​នេះនឹងបង្កើតគណៈ​កម្មាធិ ការឯករាជ្យមួយរួមមាន​ អ្នកជំនាញ​ការនៅ​ក្នុងនិង​ក្រៅ​ប្រទេស។ ភារកិច្ច​របស់ ស្ថាប័ន​នេះគឺវាយតំលៃចំ​ពោះសកម្មភាព នាបច្ចុប្បន្ន​ទាក់ទិនដល់ការគ្រប់គ្រងពន្ធ និងផ្លាស់ប្ដូរព័ត៌មានជា​មួយ​ប្រទេស​ដទៃសំដៅប​ង្កើនតម្លាភាព នៃហិរញ្ញវត្ថុនិង ប្រព័ន្ធច្បាប់។ប្រធានាធិបតី​ប៉ាណាម៉ា​រូបនេះ​ក៏បាន​ឲ្យដឹងថែម​ទៀត​ថា ការស៊ើប អង្កេតនឹងត្រូវបានអនុវត្តន៍​យ៉ាងម៉ឺងម៉ាត់ ដោយមានការទទួលខុសត្រូវ និងតាមរយៈផ្លូវ ការទូត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ