23/10/2017 10:32 GMT+7 Email Print Like 0

រួមដៃគ្នាដើម្បីលុបបំបាត់អំពើហិង្សាលើនារីនិងកុមារី


 ទិដ្ឋភាពនៃកម្មវិធី 

“ពិធីបំផុសចលនាកម្ម​​វិធីដើរដោយ​ថ្មើជើង​ប្រឆាំង អំពើហិង្សាលើនារីនិងកុមារីឆ្នាំ ២០១៧” បានប្រព្រឹត្ត​ទៅនាថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ២០១៧ នៅទីក្រុ​ងហាណូយ​។
 
កម្មវិធីនេះមានការ ចូលរួ​មរបស់អ្នកស្ម័គ្រចិត្ត​ជាង១ម៉ឺននាក់ ជាក​ម្មាភិបាល បុគ្គលិក សិស្សា​នុសិស្ស លើទូ​ទាំង​ទីក្រុង​ហាណូយ និងខេត្តជំវិញទី​ក្រុងផងដែរ​។ លោក Pha​m Van Toi ប្រ​ធានក្លឹបស​ប្បុរសធម៌​ជាតិ ជាស្ថាវនិក​​នៃកម្មវិធី​នេះបានឲ្យដឹងថា “កម្មវិធីដើរដោយ ថ្មើជើងប្រឆាំ​ងអំពើហិង្សា លើនារីនិងកុមារី​ឆ្នាំ២០១៧” ជាព្រឹត្តិការណ៍​ដំបូងដែលបាន រៀបចំឡើង ស្តីពីការប្រឆាំង​អំពើហិង្សាលើនារីនិង​កុមារី​។ លោករូប​នេះមាន​បំណង​ ថា កម្មវិធី​នេះនឹងបានរៀបចំឡើងជារៀងរាល់ឆ្នាំខាងមុខ ហើ​យនឹងមានទិវាដោយ ​ឡែកមួយ​សម្រាប់ប្រឆាំង​អំពើហិង្សាលើនារីនិង​កុមារី​ដែរ​។
 
ពិធីបំផុសកម្មវិធីដើរដោយ​ថ្មើជើងប្រឆំាងអំពើហិង្សាលើនារី និងកុមារីបានរៀបចំឡើ​ងនោះ សរឲ្យឃើញ​នូវមនសិការ​និងការ ទទួលខុសត្រូវរបស់សង្គម​ ជាពិសេស បង្កើន​មនសិការរបស់សហគមន៍​លើបញ្ហាប្រឆាំង​អំពើ​ហិង្សាលើនារី​និង​កុមារី៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ