05/10/2017 09:48 GMT+7 Email Print Like 0

រូមដៃគ្នាថែទាំកុមារទូទាំងប្រទេសទទួលបុណ្យសំពះព្រះខែយ៉ាងសប្បាយរីករាយ


 រូមដៃគ្នាថែទាំកុមារទូទាំងប្រទេសទទួលបុណ្យសំពះព្រះខែយ៉ាងសប្បាយរីករាយ

នាយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ គណចាត់តាំង “រាត្រីបុណ្យសំពះព្រះខែ” ខេត្ត Kon Tum បានជូនអំណោយសម្រាប់កុមាពិការ កុមារមានស្ថានភាពលំបាក សិស្សក្រីក្រជំនះពុះពារលើការលំបាក សិក្សារៀនសូត្រពូកែនៅទឹក​ដីខេត្តក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ ២០១៧។ តាមនោះ មូលនិធិគាំពារកុមាខេត្ត Kon Tum បានប្រគល់អំណោយសម្រាប់កុមារដែលមានស្ថានភាពលំបាកនៅទឹកដីខេត្តជិត ២២៥០ កញ្ចប់។

នាយប់ថ្ងៃទី ៣ ខែតុលា ដដែល សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្ត Dak Lak រួមសហការជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានរៀបចំកម្មវិធី “រាត្រីបុណ្យសំពះព្រះខែ” ជូនកុមារនៅស្រុក Krong Nang។ មុននោះ សម្ព័ន្ធយុវជនខេត្តក៏បានរួមសហការជាមួយអង្គការធ្វើហិរញ្ញប្បទានរៀបចំកម្មវិធី “រាត្រីព្រះចន្ទ  Tay Nguyen” ជូនប្អូនៗកុមារពិការ កំព្រា និងប្អូនៗមានស្ថានភាពលំបាក និងប្រគល់អាហារូបករណ៍ “បំភ្លឺសុបិន” ចំនួន ១០ កន្លែង និងអំណោយមួយចំនួនទៀត។ លោក  Y Nhuan Bya  លេខាសព្ព័ន្ធយុវជនខេត្ត Dak Lak បានឲ្យដឹងថា៖

“នេះគឺជាសកម្មភាពប្រចាំឆ្នាំ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជន និងអង្គភាពនានារៀបចំ។ នាឆ្នាំនេះ កិច្ចការត្រៀមរៀបចំ និងការចុះឈ្មោះចូលរួមរបស់អង្គភាព និងអំណោយ អាហារូបករណ៍គឺច្រើនជាង​បើ​ធៀប​នឹងរៀងរាល់ឆ្នាំ”។

នាយប់ថ្ងៃទី ៣ តុលា កុមារមានស្ថានភាពពិសេសនៅមជ្ឈមណ្ឌលគាំពាំរកុមារលើទីក្រុងហូជីមិញបានទទួលបុណ្យ​សំពះព្រះខែក្នុងកម្មវិធីព្រះចន្ទនៃក្ដីស្រឡាញ់។ មន្ទីរការងារ និងសង្គមកិច្ចខេត្ត Bac Lieu រួមសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Hoa Binh បានរៀបចំបុណ្យសំពះព្រះខែ ជូនប្អូនៗកុមារនៅទឹកដីស្រុក ទីរួមខេត្ត និងទីក្រុងចំនួន ៧៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ