07/11/2018 12:19 GMT+7 Email Print Like 0

រុស្ស៊ី និងចិនបង្កើតប្រព័ន្ធទូទាត់ដោយរូបិយប័ណ្ណក្នុងស្រុក

នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីទីមួយរុស្ស៊ី លោក Sergey Prikhodko បានឲ្យដឹងថារុស្ស៊ី និងចិននឹង​បង្កើតប្រព័ន្ធទូទាត់ឆ្លងដែនដោយរូបិយប័ណ្ណក្នុងស្រុក ruble និងយន់របស់ប្រទេសទាំងពីរ សំដៅធ្វើការវាយបកវិញចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិក។

រូបិយប័ណ្ណក្នុងស្រុក ន់របស់ប្រទេសចិន (រូបថត៖ AFP/TTXVN)

បញ្ហានេះនឹងបានលើកយកមកពិភាក្សានៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev នៅប្រទេសចិន ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក Prikhodko បានឲ្យដឹងថែមទៀតថា បញ្ហាបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនដោយរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរត្រូវបានពិចារណាឡើងវិញ​នៅក្នុងកិច្ចប្រជុំស្ដីពីបញ្ហាសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុកាលពីចុងខែកញ្ញា នៅសៀងហៃ។

យោងតាម លោក Prikhodko បានឲ្យដឹងថាការបង្កើតយន្តការថ្មីដើម្បីអនុវត្តន៍សកម្មភាពទូទាត់រួមរវាងប្រទេសទាំងពីរគឺជាភារកិច្ចបន្ទាន់សំដៅទប់ទល់នឹងបទដាក់ទណ្ឌកម្មរបស់អាមេរិក។ការទូទាត់ដោយរូបិយប័ណ្ណ​ក្នុងស្រុកនឹងជួយឲ្យកាត់បន្ថយហានិភ័យនិងការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ព្រមទាំងបញ្ជៀសការ​ប្រែប្រួលអត្រាប្តូរប្រាក់ និងថ្លៃសេវាវេប្រាក់លើវិស័យពាណិជ្ជកម្មទ្វេភាគីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ