25/03/2015 14:53 GMT+7 Email Print Like 0

រុស្ស៊ីអំពាវនាវសហគម៍អន្តរជាតិធានាការប្រតិបត្តិតាមកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែន


រុស្ស៊ីអំពាវនាវសហគម៍អន្តរជាតិធានាការប្រតិបត្តិតាមកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែន
(Image: VNA)

រុស្ស៊ីបានចោទប្រកាន់រដ្ឋអំណាច Kiev រំលោភលើមាត្រាមួយចំនួន ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ព្រម​​ទាំង​​អំពាវនាវឲ្យអាល្លឺម៉ង់ និងបារាំង​ខំប្រឹងប្រែងយ៉ាងច្រើនថែមទៀត​ដើម្បី Kiev នឹង​ប្រតិបត្តិតាម​កិច្ច​ព្រម​​ព្រៀង​ដែល​ទទួលបាន។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន​អ្នកសារព័ត៌​មាន នាថ្ងៃទី២៣​ខែមិនាឆ្នាំ២០១៥ អ្នកនាំ​ពាក្យ​វិមាន Kremli លោក Dmitry Peskov បានប្រកាស​ថា៖ បណ្ដាប្រទេស​គាំពារ​បណ្ដា​កិច្ច​ព្រម​ព្រៀង​ទីក្រុង Minsk ត្រូវអនុវត្ត​ការទទួលខុស​ត្រូវរួមដើម្បីធា​នារាល់​មាត្រាត្រូវបានអនុវត្ត។ សេចក្តី​ថ្លែង​ការណ៍​នៃ​វិមា​ន​ Kremli ត្រូវបាន​នាំចេញក្នុង​កាលៈទេសៈ ការ​ប៉ះទង្គិ​ច​ដោយ​ការ​បាញ់​កាំភ្លើង​ធំបាន​ផ្ទុះ​ឡើង​នៅទី​ក្រុង​​Donetsk (ភាគ​ខាងកើត​អ៊ុយក្រែន)។ នេះគឺជាកាយ​វិការដែល​រំលោភលើ បទ​ឈប់​បាញ់​តាម​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​​ Minsk៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ