26/05/2015 10:56 GMT+7 Email Print Like 0

រុស្ស៊ីអនុម័តលើសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAEC ជា​មួយ​វៀត​ណាម


នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev

រដ្ឋាភិ​បាល​រុស្ស៊ី បាន​អនុម័ត​លើសេចក្ដី​ព្រាងកិច្ច​ព្រមព្រៀង​ ស្ដីពីតំបន់​ពាណិជ្ជកម្ម​សេរី (​FTA) រវាង​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី ( EAEC ) ជាមួយ​វៀត​ណាម នាថ្ងៃទី​២៥ខែ​ឧសភាឆ្នាំ​២០១៥​​។ ឯក​សារ​នេះ​មាន​ការ​ចុះហត្ថ​លេខា​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev ត្រូវ​បានចុះផ្សាយ​លើគេហ​ទំព័រ របស់​រដ្ឋាភិបាល​រុស្ស៊ី។ គេហ​ទំព័រ​ទាំងនេះ​បាន​លើក​ច្បាស់​ថា៖ ការអនុវត្ត​កិច្ចព្រមព្រៀ​ងនេះនឹង​បង្កលក្ខណៈ​សំរាប់ បង្កើន​ការ​ផ្លាស់​ប្តូរពាណិជ្ជ​កម្ម​ជាមួយ​គ្នា អភិវឌ្ឍន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​បណ្ដាសមាជិក​ក្នុង​សម្ព័ន្ធ​ភាព ក៏ដូច​ជា អនុ​ម័ត​លើកា​រ​ដោះស្រាយបញ្ហា ដែលទាក់​ទិន​ដល់ការ​តភ្ជាប់ EAEC ជាមួយដំណើរ​ការ​ធ្វើសមាហរណកម្ម​ក្នុងតំបន់​អាស៊ី-ប៉ាស៊ី​ហ្វីក​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ