27/03/2015 14:19 GMT+7 Email Print Like 0

រុស្ស៊ីឡើងសម្លេងបរិហារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក


រុស្ស៊ីឡើងសម្លេងបរិហារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក​

ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី នាថ្ងៃទី២៥​ខែមិនាឆ្នាំ២០១៥ បានបរិហារយុទ្ធសាស្ត្រ​សន្តិ​សុខ​ជាតិថ្មីរបស់​អាមេរិក នឹង​បង្កអស្ថិរភាព​និងធ្វើឯកតោភាគី​រុស្ស៊ី។ ក្នុង​សេចក្ដី​ថ្លែងការណ៍១ ក្រុមប្រឹក្សា​សន្តិសុខរុស្ស៊ី បាន​ចាត់​ទុក​​ថា៖ អាមេរិក និងបណ្ដាសមា​ជិកសម្ព័ន្ធភាព នៅអឺរ៉ុបប៉ុនប៉ង់បង្កើតឡើង​ដំណើរការ នយោបាយ១ប្រឆាំង​រុស្ស៊ី នៅ​ប្រទេសដែលតែងតែបង្កើតទំនាក់ទំនងដៃគូ ជាមួយមូស្គូវ​ក៏ដូចជាកាត់បន្ថយ​ការជះ​ឥទ្ធិពល​របស់​រុស្ស៊ី​។ ទន្ទឹម​​នឹងនោះ រុស្ស៊ី​ក៏បានថ្កោលទោសអាមេរិក មានឧបាយ​កល​ផ្លាស់ប្តូរ របប​នយោ​បាយ​នៅ​រុស្ស៊ី​ទៀតផង។
         
អ្នក​នាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexabder Lukashevich បាន​ស្នើ​អាមេរិក និងបណ្ដាប្រ​ទេស NATO លុប​​ចោលជំហានដោយឯកតោភាគី សំដៅ​បង្កើតប្រព័ន្ធខែលការពារ​កាំជ្រូចនៅទ្វីបអឺរ៉ុប។ នាថ្ងៃ​ទី៦ខែកុម្ភៈ​  ប្រធា​នាធិបតី​អាមេរិក លោក Barack Obama បានប្រកាស​យុទ្ធសាស្ត្រ​សន្តិសុខ​​ជាតិ​ថ្មី។ តាម​នោះ​ អាមេរិកបាន​បញ្ជូល​រុស្ស៊ីចូល ក្នុងបញ្ជី​រាយនាមស្ដីអំពីបណ្ដាការគំរាមគំហែង សំខាន់​បំផុត​សំរាប់​អាមេរិក​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ