01/01/2016 11:01 GMT+7 Email Print Like 0

រុស្ស៊ីសំណូមពរឲ្យទួរគីដេញចាប់ខ្លួនជនដៃដល់សម្លាប់អ្នកបើកយន្តហោះរុស្ស៊ី


សាកសពរបស់អ្នកបើកយន្តហោះត្រូវសម្លាប់បានបញ្ជូនត្រឡប់មករុស្ស៊ី (រូបថត៖AFP)

ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីសំណូមពរឲ្យទួរគីដំណើរការដេញចាប់ខ្លួនពលរដ្ឋទួរគីឈ្មោះ Alparslan Chelik ជាជនដៃដល់បានសម្លាប់អ្នកបើកយន្តហោះទម្លាក់គ្រាប់បែក Su-២៤ របស់រុស្ស៊ីដែល ត្រូវកងទ័ពជើងអាកាសទួរកីបាញ់ទម្លាក់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។សេចក្ដីថ្លែងការណ៍នេះបានសំដែងនូវការខឹងច្រលោតចំពោះការដែលកាសែតធំមួយ របស់ទួរគីបានចុះផ្សាយបទសម្ភាសជាមួយមុខសញ្ញាម្នាក់ស្ដីពីការសម្លាប់អ្នកបើកយន្តហោះរុស្ស៊ី ហើយឃោសនាប្រឆាំងរុស្ស៊ីខណៈដែលរដ្ឋអំណាចទួរគីមិនមានប្រតិកម្ម​ណាមួយឡើយ។ មុននោះ នាថ្ងៃទី២៧ ខែធ្នូ កន្លងទៅ កាសែត Hurriyet របស់ ទួរគីបានចុះផ្សាយបទសម្ភាសន៍ជាមួយ Chelik ដែលក្នុងនោះជនរូបនេះបាន ទទួលស្គាល់ចូលរួមដោយផ្ទាល់ក្នុងការសម្លាប់អ្នកបើកយន្តហោះរុស្ស៊ី។ ក្នុងបំរ៉ែបំរួលទាក់ទិនមួយទៀត នាថ្ងៃទី៣០ ខែធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាអនុម័តលើសំណើររបស់រដ្ឋាភិបាលរុស្ស៊ី តាមនោះម៉ូស្គូ​ដកចេញពីកិច្ចព្រមព្រៀងឧបត្ថម្ភគត្តិយុត្តដែលប្រទេសនេះ ចុះហត្ថលេខាជាមួយទួរគីកាលពីឆ្នាំ២០០៧មក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ