21/05/2015 11:25 GMT+7 Email Print Like 0

រុស្ស៊ីសង្ឃឹមថា៖ អាមេរិកនឹងចូលរួមក្នុងដំណើការសន្តិភាពនៅអ៊ុយក្រែន


រុស្ស៊ីសង្ឃឹមថា៖ អាមេរិកនឹងចូលរួមក្នុងដំណើការសន្តិភាពនៅអ៊ុយក្រែន (Image: VNA)

រុស្ស៊ី​សង្ឃឹម​ថា៖ អាមេរិក​អាចរាំង​ស្កាត់រដ្ឋ​អំណាច​មជ្ឈឹម​របស់​អ៊ុយក្រែន ដំណើរ​ការ​យុទ្ធ​នាការ​ថ្មី​តម្រង់​ទៅ​លើ​កំលាំង​ប្រឆាំង​នៅ​ភាគ​ខាង​កើត​ប្រទេស​នេះ។ នា​ថ្ងៃទី​១៩ខែ​ឧសភាឆ្នាំ​២០១៥​ អនុរដ្ឋ​មន្ត្រីការ​បរទេស​រុស្ស៊ី លោក​ Grigory Karasin បាន​ឲ្យដឹង​ថា៖ ម៉ូស្គូកំពុង​បញ្ចុះ​បណ្ចូល​វ៉ាស៊ីន​តោន​អនុវត្ត​វិធាន​ការ​នេះ ​ហើយ​អាមេរិក​កំពុង​តែយល់​ដឹងនូវភាព​ចាំបាច់​ក្នុង​ការ​អនុវត្ត​បណ្ដាកិច្ចព្រម​ព្រៀង​ទីក្រុង Minsk នាខែ​កុម្ភៈ កន្លង​ទៅ​។ តាម​លោក Karasin​ ថា៖ អាមេរិក​មិនត្រូវ​ចូលរួមយន្ត​ការ Normandy ទេ។ វ៉ាស៊ីន​តោន​អាច​ចូល​រួម​ដំណើរ​ការ​សន្តិ​ភាព​ ដោយ​ឈរលើ​មូលដ្ឋាន​ទ្វេ​ភាគី។ ក្នុង​ការចរចា​ជាមួយ​ឧបកា​រីនៃរដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក​ស្រី Victoria Nuland ដែល​កំពុង​មានដំណើរ​ទស្សន​កិច្ច​នៅរុស្ស៊ី លោក Karasin បាន​រំលឹក​ថា៖ វ៉ាស៊ីន​តោន​អាច​ជះឥទ្ធពល​ដល់ Kiev សំ​ដៅចាប់​ផ្តើម​ការ​សន្ទនាចី​រភាព​ ជាមួយសាធារ​ណៈរដ្ឋ​ស្វ័យ​ប្រកាស Lugansk និង Donetsk។ លោក Karasin បាន​សង្កត់​ធ្ងន់​ទៀត​ថា៖ រាល់​ការ​ខំប្រឹង​ប្រែង​ណា​ដែល​ធានា​ដោះ​ស្រាយ​វិបត្តិ​នៅអ៊ុយ​ក្រែន​អាច​ ទទួលបរាជ័យ ប្រសិនបើគ្មាន​ការសន្ទនា ដោយផ្ទាល់ជាមួយ​សាធារណៈ​រដ្ឋ​ស្វ័យ​ប្រកាស Lugansk និង Donetsk នោះទេ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ