01/04/2015 14:49 GMT+7 Email Print Like 0

រុស្ស៊ីវាយតំលៃខ្ពស់ចំពោះសារសំខាន់របស់វៀតណាមក្នុងគោលនយោបាយឆ្ពោះទៅ​ទិស​ខាង​កើត

ចាប់ពីថ្ងៃទី៦ដល់ទី៧ខែមេសាឆ្នាំ២០១៥ខាងមុខនេះ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក ​Dmitry Medvedev នឹង​អញ្ជើញ​​បំពេញទស្សន​កិច្ចជាផ្លូវការនៅវៀតណាម ក្នុងកាលៈ​ទេសៈប្រទេសទាំង២ទើប​នឹងបាន​រំលឹក​ខួប​អនុ​ស្សា​វរីយ​​លើកទី​៦៥​នៃទិវាបង្កើត​ទំនាក់ទំនងការទូត និងកសាងទំនាក់ទំនងកិច្ចសហប្រតិបតិ្តការ ដៃ​គូ​លើ​គ្រប់​​វិស័យ​​កាល​ពីឆ្នាំ២០១២។
 


សាស្ត្រាចារ្យ បណ្ឌិត Vladimir Mazyrin ឆ្លើយតបសម្ពាសន៍ជាមួយ​អ្នកយកព័ត៏មាននៃវិទ្យុសម្លេង
វៀតណាមប្រចាំនៅរុស្ស៊ី

ឆ្លើយតបសម្ពាសន៍ជាមួយអ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ី​សាស្ត្រាចារ្យ បណ្ឌិត Vladimir Mazyrin នាយកមជ្ឈ​មណ្ឌលស្រាវជ្រាវ​វៀតណាម ​និង​អាស៊ាន​នៃវិទ្យាស្ថាន​វិទ្យាសាស្ត្រចុង​បូព៌ារុស្ស៊ី​បាន​ឲ្យដឹងថា ដំណើរ​ទស្សនកិច្ច​របស់លោកនាយករដ្ឋមន្រ្តី Medvedev នៅវៀតណាម​លើកនេះ គឺ សំដៅ​បន្តរ​ក្សា​ជំនួប​សន្ទនាទំនុកទុកចិត្ត និងជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ ព្រម​ទាំង​ជំរុញ​គំរោង​ការណ៍​សហប្រតិបតិ្តការ សេដ្ឋកិច្ចធំចំនួន២រវាងប្រទេស​​ទាំង២ នោះ​គឺគំរោង​ការណ៍កសាង​រោងចក្រ​អគ្គីសនី​នុយគ្លេ​អែរ Ninh Thuan ១​ និង​បង្កើតមណ្ឌលពាណិជ្ជកម្មសេរីរវាងវៀតណាម និង​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​​អាស៊ី-អឺរ៉ុប។ លោក Vladimir Mazyrin បានសង្កត់​ធ្ងន់ថា នាបច្ចុប្បន្ន រុស្ស៊ី​បន្ត​ជំរុញ​គោល​នយោបាយ​ឆ្ពោះខាងកើត និង​វាយតំលៃខ្ពស់​ចំពោះសារ​សំខាន់​របស់វៀតណាម ក្នុងការអភិវឌ្ឍន៍​សហប្រតិបតិ្តការ​ ជាពិ​សេស​គឺក្នុង​វិស័យ​សេដ្ឋកិច្ច​។ ចំពោះរុស្ស៊ី វៀតណាមគឺជាច្រកទ្វា ដើម្បីជ្រៀតចូល​តំ​បន់​​អាស៊ាន​និង​អាស៊ីខាង​កើត​ទាំង​មូល​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ