21/05/2016 10:32 GMT+7 Email Print Like 0

រុស្ស៊ីវាយតំលៃខ្ពស់ចំពោះរូបសណ្ឋាន FTA រវាងវៀតណាមនិង EAEU


រុស្ស៊ីវាយតំលៃខ្ពស់ចំពោះរូបសណ្ឋាន FTA រវាងវៀតណាមនិង EAEU (Image: VNA)

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov បានសម្តែងជំនឿជាក់ថា៖ ជោគជ័យ​នៃបណ្ដាគំរោង​ការណ៍ ក្នុងក្របខ័ណ្ឌកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរី (FTA) រវាង​វៀត​ណាម​និង​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អាស៊ី-​អឺរ៉ុប​(EAEU) នឹងរួម​ចំណែកជំរុញការចុះហត្ថលេខា លើបណ្ដា FTA ដូចគ្នារវាង EAEU​ជាមួយ​ប្រទេស​អាស៊ី ប៉ាស៊ីហ្វិក​ផ្សេងៗ​ទៀត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន​អនុរដ្ឋមន្ត្រី  Morgulov បាន សង្កត់​ធ្ងន់​ថា៖ ការអនុវត្តគំរោងការណ៍ជាមួយវៀត​ណាម ប្រកបដោយជោគជ័យគឺជាគំរូមួយ ដើម្បីពី​នោះ ប្រទេស​ដទៃទៀត​នឹង​ពិនិត្យមើល ហើយឆ្ពោះទៅជំរុញការកសាងរូបសណ្ឋាន​ដូចគ្នា។ លោកក៏បានឲ្យ​ដឹង​ថែម​ទៀត​ថា៖ នា​បច្ចុប្បន្ន ថៃ កម្ពុជា សឹង្ហបុរីនិងឥណ្ឌូណេស៊ី ក៏យកចិត្ត​ទុកដាក់​ដល់ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ជាមួយ​ EAEU  ផងដែរ។ ក្រៅពី​នោះ EAEU  និងអាស៊ានក៏មានយថាទស្សន៍ដ៏ធំធេង ដើម្បីបង្កើតឡើងតំបន់​ពាណិជ្ជកម្ម​សេរីមួយ​ផងដែរ។ នេះគឺជា FTA ដំបូងរវាង EAEU ជាមួយដៃគូលើកទី​៣៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ