21/08/2016 10:08 GMT+7 Email Print Like 0

រុស្ស៊ីលែងកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖AFP/TTXVN)

រុស្ស៊ីលែងកាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយអ៊ុយក្រែន។ សេចក្ដី​ប្រកាស​ពោលខាង​លើត្រូវ​បាន​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នាំចេញនាថ្ងៃ​ទី១៩ ខែសីហា នៅឧបទ្វីប​គ្រីមេ។ លោក Putin សំដែងក្ដីសង្ឃឹម​ថា អ៊ុយ​ក្រែន​នឹង​ដោះ​ស្រាយយ៉ាង​ត្រឹមត្រូវ នូវវិបត្តិការទូតជាមួយម៉ូស្គូ ដែលចាប់ផ្ដើម​ពីការចោទប្រកាន់​អំពី​ឧបាយកលភេរវកម្ម​នៅឧបទ្វីប​នេះ។ ថ្លែងមតិនៅ​កិច្ចប្រជុំ មួយជាមួយក្រុម​ប្រឹក្សាសន្តិសុខ លោក Putin បាន​សង្កត់​ធ្ងន់​ថា នឹង​បង្កឱកាស សំរាប់​ជំនួបសន្ទនា​ដើម្បី​អភិវឌ្ឍន៍​ទំនាក់ទំនង​ជាមួយ​អ៊ុយក្រែន ហើយ​ឲ្យដឹង​ថែម ទៀត​ថា មជ្ឈដ្ឋាន​រុស្ស៊ីនឹង​ពិភាក្សា អំពីវិធានការសន្តិសុខបំពេញបន្ថែមចាំបាច់ ដើម្បី​ការពារគ្រីមេ​យ៉ាង​ល្អ​ថែម​ទៀត​នា​ពេល​អនាគត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ