19/06/2015 10:30 GMT+7 Email Print Like 0

រុស្ស៊ីមិនចង់រត់ប្រណាំងសព្វាវុធជាមួយអាមេរិកឡើយ


រូបថតៈ អ៊ីនធ្វើណែត

រុស្ស៊ីមិនចង់​ធ្លាក់ក្នុងការ​រត់ប្រណាំង​សព្វាវុធថ្មី​ និងខាត​បង់​ចំណាយ​ជាមួយ​អាមេរិក​ឡើយ។ សេចក្តី​ប្រកាស​នេះ បាន​នាំចេញ​១ ថ្ងៃបន្ទាប់ពី​ប្រធានាធី​បតី រុស្ស៊ី លោក Vladimir Putin សម្រេច​បង្កើន​ឃ្លាំង​អាវុធនុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ២០១៥​នេះ។ ថ្លែង​មតិជាមួយ​មជ្ឈដ្ឋាន​សារព័ត៌មាន​ នាថ្ងៃទី១៥ខែមិថុនាឆ្នាំ​២០១៥​ ទីប្រឹក្សា គោល​នយោបាយ​កិច្ចការ​បរទេស​ជាន់ខ្ពស់របស់​រុស្ស៊ី លោក Yury Ushakov បាន​សង្កត់ធ្ងន់​ថា រុស្ស៊ី​កំពុង​ខំប្រឹង​ប្រែង​ទប់ទល់​នឹងរាល់ការ​គំរាមកំហែងសន្តិ​សុខ​ជាតិ។ លោកអះអាងថា ម៉ូស្គូប្រឆាំង​ជំទាស់រាល់ការ​រត់ប្រណាំង​សព្វាវុធ ទាំង​អស់ដោយសារសកម្ម​ភាពនេះ​ នឹងធ្វើឲ្យខឿនសេដ្ឋកិច្ចរបស់​រុស្ស៊ីចុះ​អន់​ខ្សោយ ។ លោក Ushakov ក៏បាន​បដិសេដ​អធិប្បាយ ខណៈពេល​ដែលបាន​សួរ អំពីលទ្ធ​ភាព​កើត​មាន​ឡើង​ជំលោះប្រដាប់​អាវុធ​ផ្ទាល់​រវាង​រុស្ស៊ីនិង​លោក​ខាង​លិច៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ