15/03/2016 10:29 GMT+7 Email Print Like 0

រុស្ស៊ីមានភ័ស្តុតាងស្តីពីការបញ្ជូនកងទ័ពទៅកាន់ស៊ីរីរបស់ទួរគី


រុស្ស៊ីមានភ័ស្តុតាងស្តីពីការបញ្ជូនកងទ័ពទៅកាន់ស៊ីរីរបស់ទួរគី (Image: VNA)

រុស្ស៊ីមានភ័ស្តុតាងស្តីពីការបញ្ជូនកងទ័ពទៅកាន់ស៊ីរីរបស់ទួរគី។ ​នេះគឺជា​សេចក្តីប្រកាស​របស់រដ្ឋមន្ត្រី​ការបរ​ទេស​រុស្ស៊ី លោក​ Sergei Lavrov ដែលត្រូវបាននាំចេញនៅកាណាល់ទូរទស្សន៍​ REN TV នាថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ២០១៦​។​រដ្ឋមន្ត្រីការ​បរទេស Sergei Lavrov បានរិះគន់ថា៖ ទួរគីស្វែងរកវិធានការបញ្ជូន​ទាហាន​ខុស​ច្បាប់​ទៅកាន់​ស៊ីរីជា​បន្ត​បន្ទាប់​។ សេចក្តី​ប្រកាសនេះ​ត្រូវ​បាន​ចាត់ទុក​ ជាកាយវិការថ្មីបំផុតដែលបានសឲ្យឃើញថា៖ ភាព​តានតឹងក្នុងទំនាក់​ទំនង​រវាងរុស្ស៊ីនិង​ទួរគីមិនទាន់ បានធូរស្រាលនៅឡើយបន្ទាប់ពីទួរគីបាញ់​ទម្លាក់យន្តហោះរបស់រុស្ស៊ី នាខែ​វិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ។ រដ្ឋមន្ត្រីការ​បរទេសរុស្ស៊ី ក៏បានអះអាងថា៖ ម៉ូស្គូនឹងស្នើរឲ្យ អ.ស.ប. អញ្ជើញតំណាងជន​Kurd ចូល​រួម ការចរចារសន្តិភាពដោះស្រាយជំលោះនៅស៊ីរី ដោយមិន​អើពើដល់ការប្រឆាំង ជំទាស់របស់​ទួរគី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ