រុស្ស៊ីមានផែនការផ្អាក់ដឹកជញ្ជូនឧស្ម័ន្ធឆ្លងកាត់អ៊ុយក្រែន

រុស្ស៊ីមានផែនការផ្អាក់ដឹកជញ្ជូនឧស្ម័ន្ធឆ្លងកាត់អ៊ុយក្រែន
ក្នុងជំនួបប្រាស្រ័យនាថ្ងៃទី១៤ មករា នៅទីក្រុងមូស្គូ (រុស្ស៊ី) ជាមួយអនុប្រធានគណៈកម្មការទ្វីបអឺរ៉ុប (EC) ទទួលបន្ទុកផ្នែកថាមពល លោក Maros Sefcovic អគ្គនាយក Gazprom លោក Alexei Miller បានស្នើ់ EU ត្រូវកសាងប្រព័ន្ធបំពង់ថ្មីទៅទួរគីដើម្បីទទួលឧស្ម័នដុតរបស់រុស្ស៊ី។ លោក Alexei Miller ព្រមានថាបណ្ដាប្រទេសអឺរ៉ុបមានតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ ដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មីទទួលលឧស្ម័នដុតថ្មីពីរុស្ស៊ី នៅតំបន់ព្រំដែនរវាងទួរគីនិងក្រិក ប្រសិនបើមិនដូច្នេះ បរិមាណឧស្ម័នដុតនេះអាចលក់អោយទីផ្សារផ្សេងៗ។
ទាក់ទិនដល់កិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នដុតរបស់រុស្ស៊ីសំរាប់អ៊ុយក្រែន អគ្គនាយក Gazprom បានអោយដឹងថា៖នៅមានករណីផ្អាកការផ្គត់ផ្គង់ឧស្ម័នដុតពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅអឺរ៉ុប នៅរដូវរងារនេះ ដោយសារអ៊ុយក្រែនជួបការលំបាកខាងហិរញ្ញវត្ថុ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម