28/01/2018 07:08 GMT+7 Email Print Like 0

រុស្ស៊ីព្រមានតបតវិញចំពោះវិធានការដាក់ទណ្ឌកម្មនានារបស់អាមេរិក

ទំនាក់ទំនងរុស្ស៊ីនិងអាមេរិកបន្តអាក្រក់ទៅៗខណៈដែលក្រសួងការបរទេសរុស្ស៊ីនាថ្ងៃពី ២៦ ខែមករា ឆ្នាំ២០១៨ បាន​ថ្កោលទោសចំពោះវិធានការដាក់ទណ្ឌកម្មថ្មីៗរបស់អាមេរិកតម្រង់ទៅលើរុស្ស៊ី និងចាត់ទុកនេះគឺជាទង្វើអយុត្តិធម៌ ហើយអះអាងថាម៉ូស្គូមានសិទ្ធិតបតវិញ។

រុស្ស៊ីព្រមានតបតវិញចំពោះវិធានការដាក់ទណ្ឌកម្មនានារបស់អាមេរិក

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថាទង្វើថ្មីរបស់អាមេរិកគឺជាផ្នែកមួយក្នុងយុទ្ធនាការ​​ដាក់ទណ្ឌកម្មដ៏គ្មានន័យរបស់វ៉ាស៊ីនតោន ព្រមទាំងព្រមានថាវិធានការដាក់ទណ្ឌកម្មទាំងនេះនឹងមិននាំ​មក​នូវលទ្ធផលណាមួយឡើយ ហើយបង្កឲ្យមានការខាតបង់ខាងហិរញ្ញវត្ថុចំពោះអាមេរិក។ សេចក្ដីប្រកាសនេះបាននាំចេញ ក្រោយពីពេលអាមេរិកនាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ បានបញ្ចូលបន្ថែមបុគ្គលចំនួន ២១ នាក់ និងអង្គការចំនួន ២១ ទៅក្នុងបញ្ជីដាក់ទណ្ឌកម្មរុស្ស៊ី ដែលទាក់ទិននឹងវិបត្តិ នៅអ៊ុយក្រែន ក្នុងនោះមានអនុរដ្ឋ​មន្ត្រីថាមពលរុស្ស៊ី លោក Cherezov ព្រំទាំងប្រមុខក្រុមហ៊ុនបច្ចេកវិទ្យា Technopromexport និងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុនផលិតប្រេង Surgutneftegaz។ សមាជិកជាន់ខ្ពស់នានាក្នុងសភារុស្ស៊ីក៏បានឡើងសម្លេងអះអាងថាម៉ូស្គូច្បាស់ជានឹងតបតវិញចំពោះទង្វើនេះរបស់អាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ