25/05/2015 10:14 GMT+7 Email Print Like 0

រុស្ស៊ីព្រមានគោលជំហរដ៏មឹងម៉ាត់ជាមួយអ៊ុយក្រែនក្នុងការទូទាត់បំណុល


រុស្ស៊ីព្រមានគោលជំហរដ៏មឹងម៉ាត់ជាមួយអ៊ុយក្រែនក្នុងការទូទាត់បំណុល (Image: VNA)

រុស្ស៊ី​នឹងមានគោល​ជំហរដ៏មឹងម៉ាត់​ជាមួយអ៊ុយ​ក្រែន​ប្រសិន​បើប្រទេស​ជិត​ខាង​នេះមិន​ទូទាត់​បំណុល​នៃអតីត​រដ្ឋាភិបាល។ ថ្លែង​មតិក្នុង​បទសម្ភាស​លើ​កាណាល់​ទូរទស្សន៍ “Russian TV” នាថ្ងៃទី​២៣ខែ​ឧសភាឆ្នាំ​២០១៥​ នាយ​កដ្ឋមន្ត្រី​រុស្ស៊ី លោក Dmirty Medvedev បានប្រកាស​ថា៖ ក្នុង​ករណី ស្ថានភាព​ក្លាយទៅជា​អាក្រក​ទៅៗ អ៊ុយ​ក្រែន​នឹងធ្លាក់​ចូលក្នុង​ការក្ស័យ​ធន។ ដោយហេតុ​នេះ ម៉ូស្គូនឹង​មានគោល​ជំហរ​ដ៏ មឹង​ម៉ាត់​ដើម្បី​ធានា​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន។ មុននោះ រុស្ស៊ី​បានប្រឆាំង​ជំទា​ស់ យ៉ាង​ខ្លាំង​ក្លាច្បាប់​ថ្មីរបស់​អ៊ុយក្រែន​ដែល​អនុញ្ញាត្ត​ឲ្យប្រទេស​នេះផ្អាក់​ការទូ​ទាំត់​បំណុល​បរទេស។ ទន្ទឹមឹនងនោះ រុស្ស៊ីបានព្រមាន​នឹងប្តឹង​តវ៉ាអ៊ុយ​ក្រែន ក្នុង​ករណី ប្រទេសជិ​តខាងនេះ​មិនទូទាត់​បំណុលមា​នតំលៃ ៣​ពាន់លាន​ដុល្លាអាមេរិក ដែល​រុស្ស៊ី​ឲ្យរដ្ឋ ឲ​អំណាច​របស់​អតីត​ប្រធានាធិប​តីអ៊ុយ​ក្រែន លោក Viktor Yannukovich ខ្ចី នា​ខែ​ធ្នូឆ្នាំ​២០១៣ កន្លង​ទៅ។ នាយ​ករដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក Medvedev បានអះ​អាងថែម​ទៀត​ថា៖ រាល់ការបដិសេធ​ទូទាត់​បំណុល​របស់ Kiev នឹង​ជះឥទ្ធិ​ពល​អាក្រក​ដល់កិច្ច​សន្យា​ទីក្រុង Minsk ជាមួយមូលនិធិ​រូបីយវត្ថុ​អន្តរជាតិ (IMF) ផ​ងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ