25/01/2015 16:28 GMT+7 Email Print Like 0

រុស្ស៊ីផ្អាកការចូលរួមក្រុមប្រឹក្សារសភាអឺរ៉ុប


លោក AlexeyPushkov :រុស្ស៊ីផ្អាក់ការចូលរួមក្រុមប្រឹក្សារសភាអឺរ៉ុប (Image: VNA)

ប្រធានគណៈ​កម្មាធិកា​រកិច្ចការប​ទេសរដ្ឋសភា​រុស្ស៊ី លោក Alexey​​ Pushkov បានប្រកាស​ដូច្នេះ នា​ថ្ងៃ​ទី​២៣ខែ​មករាឆ្នាំ២​០១៥។ តាមលោ​ក Pushkov ថា៖ ម៉ូស្គូផ្អាក់​ការចូល​រួមក្នុង​ក្រុមប្រឹក្សា​រសភា​អឺ​រ៉ុប (PACE) ដល់​​ចុងឆ្នាំ ២០១៥ ក្នុង​ករណីបទដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ីនៅ​បន្តត្រូវ​បានអនុវត្ត​នោះ​។ ខណៈ​ដែល ប្រធាន​ឌុយ​ម៉ា​​ជាតិរុស្ស៊ី (សភាជាន់ទាប) លោក Sergei Naryskin បាន​ទទួល​ស្គាល់​​ថា៖ប្រទេស​នេះមិនលើក​លែងលទ្ធ​ភាព​បញ្ឈ​ប់តួនា​ទីជាសមា​ជិករបស់​ខ្លួននៅ​ PACE ប្រសិន​បើ ក្រុម​ប្រឹក្សានេះ​មិនស្តា​របណ្ដាសិទ្ធិ​និងផល​ប្រយោជន៍​ស្របច្បាប់​របស់​រុស្ស៊ីនៅអ​ង្គការនេះ​ឡើង​វិញ​។ បញ្ហារនេះ​នឹងត្រូវបានគ​ណៈប្រតិភូ​រុស្ស៊ីប្រចាំនៅ​ PACE​ ពិនិត្យ​មើល នាថ្ងៃទី​ ២៨ និង​ទី ២៩​​ខែ​មករា​ឆ្នាំ២០១៥ ខាងមុខ។ នាខែ មេសារ ឆ្នាំ ២០១៤ មហា​សន្និ​​បាត​​សភា​អឺរ៉ុប​បាន​អនុម័​តលើ​សេចក្តី​សម្រេចចិត្តស្តីអំពីការលុបចោលសិទ្ធិ បោះឆ្នោតរប​ស់រុ​ស្ស៊ីដោ​យ​សារ​​ប្រទេស​នេះបាន​រួម​បញ្ជូល​​ឧប​ទ្វីប Crimea ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ