03/07/2016 12:19 GMT+7 Email Print Like 0

រុស្ស៊ីប្រឆាំងសហភាពអឺរ៉ុបបង្កើនបទដាក់ទណ្ឌកម្ម


រុស្ស៊ីប្រឆាំងសហភាពអឺរ៉ុបបង្កើនបទដាក់ទណ្ឌកម្ម (Image: VNA)

នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៦ រុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងក្លាសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប (EU) ដែលពន្យាពេលបន្ថែម ៦ ខែទៀតចំពោះបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះដែលទាក់ទិនដល់ជំលោះនៅអ៊ុយក្រែន ហើយចាត់ទុកថា៖ បណ្ដាបទដាក់​ទណ្ឌកម្មពោលខាងលើនឹងមិនធ្វើឲ្យម៉ូស្គូផ្លាស់ប្តូរគោលមាគ៌ារបស់ខ្លួនឡើយ។ ក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកថា៖ ទង្វើរបស់ EU គឺរាក់កំផែលនិងខុសឆ្គងក្នុងពេលដែលតភ្ជាប់បទដាក់ទណ្ឌកម្មជាមួយការមិនទទួលបានការបោះជំហានក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពសំដៅបញ្ចប់ជំលោះនៅភាគខាងកើតអ៊ុយក្រែន។​ សេចក្តីប្រកាសរបស់​រុស្ស៊ី​ត្រូវបាននាំចេញប៉ុន្មានម៉ោងបន្ទាប់ពីក្រុមប្រឹក្សាអឺរ៉ុបបានប្រកាស ពន្យាពេលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើវិស័យប្រេងឧស្ម័ន្ធ ហិរញ្ញវត្ថុនិងការពារជាតិ របស់រុស្ស៊ីដល់ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧ ដោយមូលហេតុថា៖ មាត្រាមួយចំនួនក្នុងកិច្ចព្រម ព្រៀងសន្តិភាព  Minsk​   មិនត្រូវបានអនុវត្តដោយគ្រប់គ្រាន់ទេ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ