29/03/2016 10:36 GMT+7 Email Print Like 0

រុស្ស៊ីប្រកាស គាំទ្ររដ្ឋអំណាចស្របច្បាប់នៅស៊ីរី


យន្តហោះចម្បាំងរបស់រុស្ស៊ីដែលចូលរួមយុទ្ធនាការវាយប្រហារនៅស៊ីរី (រូបថត៖AP)

រុស្ស៊ីចាប់ផ្ដើមយុទ្ធនាការវាយប្រហារ តាមជើងអាកាសនៅស៊ីរីគឺ​សំដៅជួយ​ឧបត្ថម្ភ ​រដ្ឋអំណាច​ស្រប​ច្បាប់​នៃប្រទេស​មជ្ឈឹម​បូព៌ា​នេះ តែមិនមែន​ឥស្សរជនណាមួយឡើយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន នាថ្ងៃទី២៧ ខែ​​មិនា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចេញ​សេចក្ដី​ប្រកាស​ពោលខាង​លើប​ន្ទាប់​ពីពេលមាន​ព័ត៌មាន​ថា ម៉ូស្គូអនុវត្តន៍យុទ្ធនា​ការវាយ​ប្រហារ​តាម​ជើងអា​កាស​នៅស៊ីរីគឺ​សំដៅជួយ​ឧបត្ថម្ភ​ប្រធានា​ធិបតី​ប្រទេស​នេះ លោក Bashar Al Assad។ លោកស្រី Maria Zakharova បានសង្កត់ ធ្ងន់ថារុស្ស៊ីមិន​ឯកភាព​លើការ​ ជួយឧបត្ថម្ភភាគីណាមួយក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីទេ ដោយសារ​គោល​ជំហរ​របស់​ម៉ូស្គូ​គឺមិន​ធ្វើអន្តរាគម​ ក្នុងការងារផ្ទៃក្នុងរបស់ប្រទេសដទៃ។ តាមលោកស្រីរូបនេះថា រុស្ស៊ីមិនជួយឧបត្ថម្ភ លោក Bashar Al Assad ទេ ប៉ុន្តែគាំទ្រ​ការរក្សារដ្ឋអំណាចស្របច្បាប់ នៅស៊ីរីដឹកនាំដោយលោក Bashar Al Assad សំដៅ​ទប់ស្កាត់​ការដួល​រលំ នៃប្រទេសមជ្ឈឹមបូព៌ានេះ៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ