17/10/2015 10:27 GMT+7 Email Print Like 0

រុស្ស៊ីប្រកាសថាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្តាកម្លាំងមានចរិតលក្ខណៈ​ស្ថាបនានៅស៊ីរី

ទីភ្នាក់ងារ​សារព័ត៌មាន  TASS បានដក​ស្រងពាក្យសម្តី​របស់អនុរដ្ឋ​មន្ត្រីការ​បរទេសរុស្ស៊ី លោក Alexei Meshkov នាថ្ងៃទី១៥ខែតុលាឆ្នាំ២០១៥ ដោយ​ប្រកា​សថា ម៉ូស្គូត្រៀម​ខ្លួន​ជាស្រេច សហប្រតិបត្តិការ​ ជាមួយ បណ្តា​កម្លាំង​មាន​ចរិត​លក្ខណៈ​ស្ថាបនា រួមមានទាំង​ជនឃឺតផង ក្នុងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋ​អ៊ីស្លាមស្វ័យប្រ​កាស (IS) នៅស៊ីរី​។ តាម TASSថា ក្នុងការ​ឆ្លើយសំនួរថា តើរុស្ស៊ីអាចសហប្រ​តិ​បត្តិការ ជាមួយកម្លាំងជនឃឺតដែរឬទេ លោក Meskov បាន​លើក​ច្បាស់ថា “យើង ខ្ញុំនៅស៊ីរីគឺតាមសេចក្តីអញ្ជើញ​ របស់រដ្ឋាភិបាលស៊ីរី និងត្រៀមខ្លួនជាស្រេច​សហ ប្រតិ​បត្តិ​ការ​ ជាមួយកម្លាំងមានចរិតលក្ខណៈស្ថាបនា សំដៅរួមគ្នាប្រឆាំង​នឹង IS”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ