23/04/2015 13:39 GMT+7 Email Print Like 0

រុស្ស៊ីប្រកាសត្រៀមខ្លួនជាស្រេចដំណើការចរចារឡើងវិញជាមួយអាមេរិក


រុស្ស៊ីប្រកាសត្រៀមខ្លួនជាស្រេចដំណើការចរចារឡើងវិញជាមួយអាមេរិក (Image: VNA)

 

នាថ្ងៃទី២១ខែមេសាឆ្នាំ​២០១៥​ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក​ Dmitry Peskov បានប្រកាសថា៖ រុស្ស៊ី​ត្រៀម​ខ្លួនជាស្រេចដំណើរការសន្ទនា​សហប្រតិបត្តិការ ជាមួយអាមេរិកឡើងវិញ ប្រសិនបើ វ៉ាស៊ីន​តោន​ក៏​មាន​ការ​ផ្តើមគំនិតនេះ។ លោក  Peskov បានសង្កត់ធ្ងន់ថា៖ ម៉ូស្គូអបអរសារទរការ​ចាប់​ផ្តើម​សន្ទនា​ឡើង​វិញរ​វាង​ប្រ​ទេសទាំង ២។ លោក Peskov ក៏បានអះអាង​ជាថ្មីម្តង​ទៀត​នូវ​ទស្សនៈ​នេះរ​បស់​ម៉ូស្គូ​ក្នុង​ពេល​វាយ​តំលៃ​អំពី​លទ្ធ​ភាពរៀបចំ​ជំនួបជាផ្លូវការ រវាងប្រធានាធិបតីអាមេរិក លោក Barack Obama និង​សមភាគី​រុស្ស៊ី លោក​ Vladimir Putin ។ លោក Peskov បានសង្កត់ធ្ងន់ដែរ​ថា៖ រុស្ស៊ីមិន​ជាភាគី​ដែលចាប់​ផ្តើម “សង្គ្រាម​ដាក់​ទណ្ឌ​កម្ម​” ក្នុងទំនាក់​ទំនងទ្វេភាគីទេ ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ