29/09/2015 09:42 GMT+7 Email Print Like 0

រុស្ស៊ីប្រកាសជួយឧបត្ថម្ភកងទ័ពរដ្ឋាភិបាលស៊ីរី


រុស្ស៊ីប្រកាសជួយឧបត្ថម្ភកងទ័ពរដ្ឋាភិបាលស៊ីរី (AP)

ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin នាថ្ងៃទី២៧ខែ​កញ្ញាឆ្នាំ២០១៥ ប្រកាស​រុស្ស៊ីនឹង​ត្រឹម​តែ​ជួយ​ឧបត្ថម្ភ​យោធា​សំរាប់​កងទ័ព​ស្រប​ច្បាប់ នៃប្រធានាធិបតីស៊ីរី​លោក Bashar Al Assad ត្រូវតាម​គោល​ការណ៍​នៃ​ធម្មនុញ្ញ​អង្គ​ការ​សហប្រជាជាតិ រួមមានផ្គត់ផ្គង់​អាវុធ​ ហ្វឺកហាត់​ទាហាន ជួយឧបត្ថម្ភមនុស្សធម៍ ប្រជាជនស៊ីរី។ សេចក្តី​ប្រកាស​ពោល​ខាង​លើត្រូវ​បាន​ប្រធានាធិបតី​រុស្ស៊ី នាំចេញក្នុងការឆ្លើយ​សម្ភាស ​បណ្ដា​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​អាមេរិក​មុននឹង​ជំនួប​សន្ទនាតាមផែនការ​ នាថ្ងៃទី២៨ខែ​កញ្ញាឆ្នាំ២០១៥ ជាមួយ​ប្រធានាធិបតី​អាមេរិក។ ប្រធា​នាធិ​ប​តី Vladimir Putin បាន​អះអាងថា រុស្ស៊ីនាបច្ចុប្បន្នគ្មាន​ផែន​ការ ចូលរួមយុទ្ធនាការយោធាណាលើ​ដី​គោក​នៅស៊ីរី​ ក៏ដូចជាប្រទេសផ្សេងៗឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ