21/03/2015 14:39 GMT+7 Email Print Like 0

រុស្ស៊ីបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពង្រាងសេចក្តីសំរេចចិត្ត​ស្ដីពីអុយក្រែន

រុស្ស៊ីបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពង្រាងសេចក្តីសំរេចចិត្តស្ដីពីអុយក្រែន (AFP)

នាថ្ងៃទី២០ខែមិនាឆ្នាំ២១០៥ម៉ូស្គូបានដាក់ជូន ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រ​ជាជាតិពង្រាង​សេចក្តី​សំ​រេច​​​​ចិត្តសំណូម​ពររដ្ឋអំណាច​អ៊ុយក្រែន ​ត្រូវ​ពិគ្រោះយោបល់​ជាមួយកំលាំង​ប្រឆាំង​នៅភាគ​ខាងកើត​នៃ​ប្រ​ទេស​​នេះអំពី​ការ​បោះឆ្នោតនៅដំបន់ Donbass។ ពង្រាង​សេចក្តីសំរេចចិត្ត​នេះបានដក​ស្រង់​កិច្ច​ព្រម​ព្រៀង​សន្តិ​​ភាពនៅ​ Minsk នាខែ​កុម្ភៈកន្លងមក តាមនោះ​មុនបង្អ​ស់ត្រូវ​ដំណើរ​ការកែ​ទម្រង់​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន​ដោយ​ការចូល​រួមរបស់​តំណាង​សាធារណៈរដ្ឋប្រជាមានិតស្វ័យប្រកាស Lugansk និង Donetsk បន្ទាប់​នោះ​ច្បាប់​​បោះឆ្នោតក៏ត្រូវបានតាក់តែងដោយ​ការចូលរួមរបស់​តំណាងនៃសាធារណៈ​រដ្ឋ​ស្វ័យប្រ​កាស​ទាំងពី​រនេះ​។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រតិកម្មចំពោះការដែលអ៊ុយក្រែនស្នើ​ EU ដាក់​ពង្រាយ​បេសក​ជន​រក្សា​សន្តិភាព​នៅភាគខាង​កើត ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំនៅអង្គការសហប្រ​ជាជាតិ​លោក Vitaly Churkin បានចាត់​ទុក​ថា​សំណើ​របស់រដ្ឋអំណាចអ៊ុយក្រែនដើរបញ្ច្រាស់នឹង​កិច្ចព្រមព្រៀងស​ន្តិភាព Minsk៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ