05/10/2016 10:17 GMT+7 Email Print Like 0

រុស្ស៊ីបញ្ចប់កិច្ចសហប្រតិបតិ្តការជាមួយអាមេរិកអំពីការប្រើប្រាស់ plutoni


រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយ
នៅរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី៣ តុលា (រូបថត៖AFP/TTXVN)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើអនុក្រិតបញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិកទាក់ទិនដល់ការប្រើប្រាស់ plutoni ជាសារធាតុដែលអាចបានយកទៅផលិតគ្រាប់បែកបរិមាណូដូចជា urani ដោយសារតែសកម្មភាពមិនរួសរាយទាក់ទាក់របស់វ៉ាស៊ីនតោនចំពោះម៉ូស្គូ។

មូលហេតុផ្សេងមួយទៀតចាប់ផ្ដើមពីការដែលរុស្ស៊ីត្រូវការអនុវត្តន៍វិធានការចាំបាច់ ដើម្បីការពារសន្តិសុខជាតិ។អនុក្រិតនេះក៏បានលើកច្បាស់ថា plutoni លែងបានប្រើប្រាស់សំរាប់គោលដៅផលិតអាវុធនុយ​គ្លេ​អ៊ែរ​ឬឧបករណ៍បំផ្ទុះនុយក្លេអ៊ែរផ្សេងៗទៀត ក៏ដូចជាលែងបានប្រើប្រាស់ក្នុងការស្រាវជ្រាវឬសាកល្បងឧបករណ៍​បំផ្ទុះឬគោលដៅយោធាផ្សេងណាមួយ ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ