30/12/2015 08:55 GMT+7 Email Print Like 0

រុស្ស៊ីបង្កើនការវាយប្រហារតាមជើងអាកាសជួយឧបត្ថម្ភកងកម្លាំងស៊ីរីប្រឆាំងនឹង IS


យន្តហោះចម្បាំងរបស់រុស្ស៊ីវាយប្រហារទៅលើមូលដ្ឋាន IS នៅស៊ីរី (រូបថត៖republika.mk)

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ អគ្គសេនាធិការដ្ឋានរុស្ស៊ីបានឲ្យដឹងថា យន្តហោះចម្បាំងនៃប្រទេសនេះបាន​អនុវត្តន៍ ការ​វាយ​ប្រហារចំនួន១៦៤ លើកតម្រង់ទៅលើមូលដ្ឋាន ភេរវកម្មចំនួន៥៥៦មូលដ្ឋាននៅស៊ីរីក្នុងរយៈ​ពេល៣ថ្ងៃកន្លង​ទៅ តាម​នោះបង្កើន​ការជួយ​ឧបត្ថម្ភយុទ្ធនា​ការ​ប្រឆាំង​នឹងលិទ្ធិភេរ​វកម្មរបស់​កង​ទ័ពស៊ីរី​និងកង​កម្លាំង​ប្រឆាំង​ស្នេហារ​ជាតិ។ប្រធានស្នងការកលយុទ្ធ នៃអគ្គសេនាធិការដ្ឋាន​រុស្ស៊ីឧត្តមសេនីយ៍ទោ Sergei Rudskoy បាន​ឲ្យដឹ​ងថា រួមជាមួយការជួយឧបត្ថម្ភរបស់កងទ័ពជើង​អាកាសរុស្ស៊ី កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) កំពុង ដំណើរ​ការ​វាយប្រហារទៅលើក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅទីក្រុងRaqqa ដែល​ជាទីកន្លែង​IS ស្វ័យ​ទទួល​ស្គាល់​ជារដ្ឋធានី។ លោក Sergei Rudskoy បានឲ្យដឹង​ថា យុទ្ធសាស្ត្រ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​សំដៅកំ​ទិច​ប្រភព​ហិរញ្ញវត្ថុ របស់ ISហើយនាំកងកម្លាំង​ប្រឆាំង​ស្នេហា​រជាតិ​ស៊ីរីចូល​រួមការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នេះបាន​នាំមក​នូវលទ្ធផលហើយ។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានរិះគន់​អាមេរិក​លើការ​មិនព្រមផ្គត់ផ្ដង់​សំរាប់ម៉ូស្គូនូវ​ទិន្នន័យខ អំពីមូលដ្ឋានភេរវកម្មនៅស៊ីរី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ