28/03/2015 14:37 GMT+7 Email Print Like 0

រុស្ស៊ីនឹងឆ្លើយតបតវិញបណ្ដាឧបាយកលគំរាមកំហែងសន្តិសុខជាតិ


រុស្ស៊ីនឹងឆ្លើយតបតវិញបណ្ដាឧបាយកលគំរាមកំហែងសន្តិសុខជាតិ (Image: VNA)

នាថ្ងៃទី២៦​ខែមិនាឆ្នាំ២០១៥ ថ្លែងមតិនៅកិច្ចប្រជុំនៃស្ថាប័នសន្តិសុខជាតិសហព័ន្ធរុស្ស៊ី​(FSS) ប្រធានា​ធិបតី​រុស្ស៊ី​ លោក Vladimir Putin បានប្រកាស​ថា៖​ រាល់​ឧបាយ​កលគំរាម​កំហែង​តម្រង់​ទៅលើរុ​ស្ស៊ី ​នឹង​ទទួលប​រាជ័​យ​និង​ត្រូវ​តបតវិញ។ ប្រធានាធិបតី Putin បានឲ្យដឹងថែមទៀតថា៖ ស្ថាប័នចារកម្មរុស្ស៊ី​បាន​រកឃើញឧ​បាយ កល​ប្រឆាំង​រុស្ស៊ី ក្នុងយុទ្ធនាការចលនាសម្លេងគាំទ្រ​ ក្នុង​ការបោះឆ្នោតនាឆ្នាំ​២០១៦និងឆ្នាំ​២០១៨ខាងមុខ ព្រម​ទាំង ប្រ​កាស​នឹង​ទប់ស្កាត់រាល់សកម្ម​ភាព​នេះ។ លោក  Putin បានអះអាងថា៖ រដ្ឋាភិបា​ល​រុស្ស៊ីត្រៀម​ខ្លួនជា​ស្រេច​ជួប​​ចរចា​ជាមួយភាគីប្រឆាំង ក៏ដូច​ជាជានិច្ចកាល​ផ្ទៀងស្តាប់ការរិះគន់ និងមតិស្តីអំពីសកម្មភាព​របស់រដ្ឋ អំណាច​គ្រប់​ជាន់​ថ្នាក់។ តាមលោក Putin ថា៖ ទំនាក់ទំនងសន្ទនា​និងសហប្រតិបត្តិ​ការ ដូច្នេះជានិច្ច​កាល​នាំ​មក​ផលប្រយោជន៍ និងចាំបាច់សំរាប់ប្រទេស​ណាមួយ ក្នុងនោះ​មានរុស្ស៊ី​ផង។ លោក Putin ក៏បាន​ចោទ​ប្រកាន់​ស្ថាប័ន​ចារកម្ម​លោកខាង​លិច ​ដែល​បាន​ឆ្លៀតយ​ក​បណ្ដា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ​និង​បណ្ដាស​ម្ព័ន្ធ​នយោ​បាយ​នៅ​រុស្ស៊ី​ដោយគោលដៅអា​ក្រក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ