15/04/2016 08:57 GMT+7 Email Print Like 0

រុស្ស៊ីនិងចិនព្រមានអំពីគ្រោះអាសន្នអឺរ៉ុបរងការវាយប្រហារដោយអាវុធគីមី


រុស្ស៊ីនិងចិនព្រមានអំពីគ្រោះអាសន្នអឺរ៉ុបរងការវាយប្រហារដោយអាវុធគីមី (Image: VNA)

នាថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០១៦ រុស្ស៊ីនិងចិនបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប. នូវពង្រាង​សេចក្តី សម្រេច​ចិត្ត​ ស្តីពីការបង្កើនតាមដានសកម្មភាពប្រឆាំងភេរវកម្ម​ នៅប្រទេស​ស៊ីរីក្រោយ​ពីការ​គំរាម​កំហែង​វាយប្រហារ​ ដោយជាតិគីមីទៅ​លើអឺរ៉ុប។ តាមពង្រាងសេចក្តីសម្រេចចិត្តនេះ ប្រទេសស៊ីរីទួរគីនិងអ៊ីរ៉ាក់ ត្រូវ​រាយ​ការណ៍ ស្តីពីរាល់កាយវិការទន្ទ្រានកាន់កាប់ឬផលិតអាវុធគីមី របស់ក្រុម​ប្រដាប់អាវុធនានាក្នុងតំបន់។ ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំនៅ អ.ស.ប. លោក ​Vitaly Churkin បានឲ្យដឹងថា៖ ការស្នើរ​ឲ្យប្រទេស​ជាសមាជិក​នានា​និង​យន្ត​ការស៊ើប អង្គេតរួមឃ្លាំមើលបណ្ដាក្រុមប្រដាប់​អាវុធពង្រាង​ សេចក្តីសម្រេច​ចិត្ត​ពោល​ខាង​លើ​នឹង​​ជួយ​ដោះ​ស្រាយ​បញ្ហា​សេសសល់ក្នុងការទប់ស្កាត់ការ ប្រើប្រាស់​អាវុធគីមី ក៏ដូច​ជាការ​គំរាម​កំហែង​ស្តីពីលទ្ធិ​ភេរវកម្ម​និយម​កម្ម​មាន​សិទ្ធិអាវុធគីមីផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ