26/12/2015 09:56 GMT+7 Email Print Like 0

រុស្ស៊ីនិងឥណ្ឌាចេញផ្សាយសេចក្ដីថ្លែងការណ៍រួមស្ដីអំពីបញ្ហាអន្តរជាតិ


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi
(រូបថត៖Sputnik)

នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង​នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួម​រុស្ស៊ី-ឥណ្ឌា ដោយ​ឈរលើ​លទ្ធផល​នៃដំណើរ​ទស្សន​កិច្ចជា​ផ្លូវការនៅរុស្ស៊ី របស់​អ្នកដឹកនាំរដ្ឋាភិបាលឥណ្ឌារូបនេះ។ សេចក្ដីថ្លែងការណ៍រួម “ទំនាក់ទំនង ទំនុកទុកចិត្តឆ្ពោះទៅជើងមេឃសហប្រតិបតិ្តការថ្មី” បានលើកច្បាស់ថា រុស្ស៊ីនិងឥណ្ឌា​សំដែង​ការគាំទ្រ​ចំពោះ​អធិបតេយ្យ​ភាព ឯកភាព​និងបូរណភាពដែនដីរបស់ស៊ីរី។ រុស្ស៊ីនិងឥណ្ឌាក៏បាន​សំដែងការ​គាំទ្រយ៉ាង​ខ្លាំងក្លា​ចំពោះប្រជា​ជន និងរដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការខំប្រឹងប្រែងជំនះពុះពារ លើវិបត្តិនាបច្ចុចប្បន្ន និងការ​ពារ​អធិបតេយ្យភាព​ជាតិ បូរណភាពដែនដី។ស្ដីពីស្ថានការណ៍នៅអ៊ុយក្រែន រុស្ស៊ីនិងឥណ្ឌាបាន​ស្វាគមន៍ការ​រីកចំរើន​ទទួលបាន​ក្នុងវិស័យសន្តិសុខ រួមចមានការគោរពបទឈប់បាញ់ នៅភាកអាគ្នេយ៍អ៊ុយក្រែន ក៏ដូចជាការ​ចុះហត្ថលេខា​ លើកិច្ចព្រម​ព្រៀងដក​អាវុធងុន​ស្រាល​ចេញពីខ្សែ​កំណត់ រវាង​ភាគីទាក់ទិន​នានា​ផងដែរ៕​

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ