30/03/2016 09:34 GMT+7 Email Print Like 0

រុស្ស៊ីនិងអ៊ីរ៉ង់ពិភាក្សាអំពីស្ថានភាពនៅស៊ីរី


រុស្ស៊ីនិងអ៊ីរ៉ង់ពិភាក្សាអំពីស្ថានភាពនៅស៊ីរី (Image: VNA)

នាថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ២០១៦ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin​ និងសមភាគីអ៊ីរ៉ង់ លោក Hassan Rouhani បាន​ធ្វើ​ការចរចារ​ តាមទូរស័ព្ទដើម្បី​ពិភាក្សា អំពីស្ថានភាពនៅស៊ីរី ជាពិសេសគឺការបោះជំហាន​ របស់កងទ័ពស៊ីរី​នៅ ទីក្រុង​ Palmyra។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់ព័ត៌មាន​លើ  គណនី Twitter របស់​ប្រធានា​ធិបតី​អ៊ីរ៉ង់ Rouhani បានឲ្យដឹងថា៖ ថ្នាក់​ដឹកនាំអ៊ីរ៉ង់ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃការប្រតិបត្តិតាមបទឈប់​បាញ់​នៅ​ស៊ីរី​និងជំរុញ ដំណើរការចរចារនាបច្ចុប្បន្ន។ ក្នុងពេលនោះ​វិមាន​Kremlin បានប្រកាសថា៖ ថ្នាក់ដឹក​នាំទាំង​ពីរ​រូប​បាន​ពិភាក្សា អំពីការដែល​កងទ័ពស៊ីរីក្រោមការជួយឧបត្ថម្ភ របស់កងទ័ពជើង​អាកាសរុស្ស៊ីដណ្តើម ​បាន​ការ​ត្រួត​ពិនិត្យ​ទីក្រុង Palmyra  ឡើងវិញពីបាតដៃអង្គការដ្ឋឥស្លាម​ស្វ័យ​ប្រកាស (IS)។ នេះគឺជា​ជ័យ​ជំនះ​សំខាន់​ក្នុង​កា​រ​ប្រយុទ្ធ​ប្រ​ឆាំង​ភេរវ​កម្ម​នៅស៊ីរី។ ភាគីទាំងពីរក៏បានពិភាក្សា អំពីការបង្កើនទំនាក់ទំនង​ទ្វេរភាគី ​ឲ្យបាន​ខ្លាំង​ក្លាថែម​ទៀត​ផង​ដែរ៕ 
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ