27/03/2016 12:31 GMT+7 Email Print Like 0

រុស្ស៊ីនិងអាមេរិកឯកភាពមិនពិភាក្សាអំពីអនាគតរបស់ប្រធានាធិបតីស៊ីរី នាបច្ចុប្បន្ន


រុស្ស៊ីនិងអាមេរិកឯកភាពមិនពិភាក្សាអំពីអនាគតរបស់ប្រធានាធិបតីស៊ីរី នាបច្ចុប្បន្ន (Image: VNA)

នាថ្ងៃទី​២៥ ខែមិនា ឆ្នាំ២០១៦ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដក​ស្រង់​សំដីរបស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី លោក Sergei Ryabkov ថា៖ ប្រទេស​នេះនិងអាមេរិកបាន​ឯកភាពទស្សនៈគ្នាថា៖ អនាគត​របស់​ប្រធានា​ធិបតី ស៊ីរី​លោក  Bashar al Assad មិនគប្បីពិភាក្សានាបច្ចុប្បន្នទេ។ ថ្លែងមតិក្នុងពេល​វាយ​តំលៃ​ដំណើរ​ទស្សន​កិច្ច​ នៅរុស្ស៊ីនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក John Kerry លោក Sergei Ryabkov បានឲ្យដឹងថា៖ ស្ថានភាព​នយោបាយនៅស៊ីរីបានមានសញ្ញាវិជ្ជមាន​ជាមុនៗ។ ម៉ូស្គូបាន​រកឃើញ​ការ​ស្រុះ​ចិត្តគំនិតមានអត្ថន័យយូអង្វែង របស់វ៉ាស៊ីនតោនស្តីពីបញ្ហាជាសារវ័ន្តដែល​សម្រេច​បានថា៖ អនាគត​របស់​ប្រធានា​ធិបតីស៊ីរី នឹងមិនស្ថិតក្នុងរបៀបវារៈក្នុង​ដំណាក់កាលនេះទេ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei​ Lavrov បានជួបធ្វើការជាមួយសមភាគីអ៊ីតាលី លោក Paolo Gentiloni នៅ​​ទីក្រុង ម៉ូស្គូដើម្បី​ពិភាក្សា​អំពីវិបត្តិនៅស៊ីរី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ