28/01/2015 11:57 GMT+7 Email Print Like 0

រុស្ស៊ីថ្កោល​ទោសឧបាយកល​សរសេរ​ប្រវត្តិសាស្រ្តសង្គ្រាម​លោកលើក​ទី២​ឡើងវិញ


ប្រធានាធិបតីរុស្ស៊ីលោក Putin

នាថ្ងៃទី​២៦ខែ​មករាឆ្នាំ​២០១៥ ថ្នាក់​ដឹកនាំជាន់​ខ្ពស់របស់​រុស្ស៊ីបាន​ប្រកាស​ដោយ ​ព្រមៗគ្នាថា រាល់​ឧបា​យកល​បំប្លែង​ប្រវត្តិសាស្រ្ត​នៃសង្គ្រាម​លោកលើក​ទី២ អាច បើក​ផ្លូវ​សម្រាប់​ការចាប់​បដិសន្ធិ​របស់​​​​​លទ្ធិហ្វាត​ស៊ីស ។ ប្រ​ធានាធិ​បតីរុស្ស៊ី​បាន​ប្រកាស​ថា “រាល់​ការខំ​ប្រឹង​ប្រែងណា​មួយសំដៅ​សរ​សេរ​ប្រ​​វត្តិសាស្រ្តឡើង​វិញ​ និ​ង​ពិនិត្យ​ឡើង​វិញការ​រួមចំណែក​របស់​សហភាព​រុស្ស៊ី​ចំពោះ​ជ័យ​ជំនេះដ៏មហិមា គឺ​​សុទ្ធ​​​តែស្មើ​នឹងការ​ទ​ទួល​ស្គាល់​ឧក្រិដ​កម្មរបស់​លទ្ធិហ្វា​ស៊ីស”​។ តាម​ប្រមុខ​រដ្ឋ​រុស្ស៊ី​នេះថា រាល់​ឧបាយ​ក​ល​​នេះបាន​បង្កជំលោះថ្មី​និង​សោដ​នាដកម្ម​ថ្មី។ នា​យក​រដ្ឋ​មន្ត្រី​រុស្ស៊ី​លោក​ Medvedev បាន​សង្កត់​ធ្ងន់​​​ថា ធ្វើ​ឲ្យលិទ្ធិ​ជ្រុលនិយម​នេះរស់​រាល​ឡើង​វិញមាន​ន័យ​ថាបំ​ភ្លេច​​ចោល​រាល់​មេរៀន​ក្នុង​សង្គ្រាម​លោក​​​លើក​ទី២។ ក៏ក្នុង​ថ្ងៃទី២៦​ខែមក​រាឆ្នាំ​២០១៥ ប្រ​ធានា​ធិប​តី​ Putin និង​នាយក​រដ្ឋមន្ត្រី Medvedev បាន​ចូល រួម​ពិធីរំលឹក​ខួបលើក​ទី៧០នៃ​ទ័ព​ក្រហម​​សូវៀត​រំដោះជំ​រុំ Auschwitz របស់​ពួក​​ហ្វាស៊ីស​នៅបូ​ឡួញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ