04/11/2018 12:33 GMT+7 Email Print Like 0

រុស្ស៊ីត្រៀមខ្លួនជាស្រេចរួមជាមួយអាមេរិករក្សាស្ថិរភាពយុទ្ធសាស្ត្រ

នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា ប្រទេសខ្លួនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាមេរិក ដើម្បីរក្សាស្ថិរភាពសកលលោក។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (រូបថត៖TTXVN)

ថ្លែងនៅក្នុងសន្និសីទកាសែតរួមជាមួយអគ្គលេខាធិការអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE)​ លោក Thomas Greminger ដែលកំពុងធ្វើទស្សនកិច្ចនៅរុស្ស៊ីនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចាត់ទុកថា រុស្ស៊ីនិងអាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរឈានមុខគេនៅលើពិភពលោក គឺមានការខ្វែងគំនិតគ្នាអំពីស្ថិរភាពយុទ្ធសាស្ត្រកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះ កាណាល់​ទំនាក់ទំនងដើម្បីដោះស្រាយការខ្វែងគំនិតគ្នាទាំងនេះគឺត្រូវបានផ្អាកពីយូរលង់មកហើយ ដែលជះឥទ្ធិពល​ដល់សន្តិសុខសកលលោក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានចាត់ទុកថារាល់ការសន្ទនាគឺគប្បីដាក់បញ្ចូលទាំងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលអាមេរិកមានគោលបំណងចង់ដកខ្លួនចេញ និងសន្ធិសញ្ញាស្ដីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START) ដែលនឹងផុតសុពលភាពនា ឆ្នាំ២០២១ ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ