30/06/2017 12:59 GMT+7 Email Print Like 0

រុស្ស៊ីជាមិត្តគួរឲ្យទុកចិត្តរបស់វៀតណាម


 ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះ សំណាល ជាមួយសមាគមមិត្តភាពរុស្ស៊ី-វៀត ណាមនិងសមាគមអតីតយុទ្ធជនរុស្ស៊ី 

ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ប្រធានរដ្ឋ វៀតណាម​ លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាគមមិត្តភាពរុស្ស៊ី-វៀត ណាមនិង​សមាគមអតីតយុទ្ធជនរុស្ស៊ីផងដែរ។ 

អញ្ជើញថ្លែងមតិ​នៅទីនេះ លោក Tran Dai Quang បានចាត់ទុកថា ដោយសកម្ម ភាពជាក់ស្តែងនោះ សមាគម​មិត្តភាព​រុស្ស៊ី-វៀតណាមជានិច្ចកាលរួមដំណើរជាមួយ វៀតណាម រួមចំណែក​សំខាន់​ទៅក្នុង​ការពង្រឹង​និង​ពង្រីក​​ទំនាក់​ទំនងមិត្ត ភាពនិង កិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ។ លោកប្រធាន​រដ្ឋវៀត​​ណាម ​បានសង្កត់ធ្ងន់ថា រុស្ស៊ីបាននិងកំពុង និងជាមិត្ត​គួរឲ្យទុកចិត្តរបស់វៀតណាមជានិច្ច​។ លោក Tran Dai Quang ឲ្យដឹងថា៖

​“ដំណើរ​ទស្សនកិច្ចរបស់ខ្ញុំនិងគណៈប្រតិភូបក្ស និងរដ្ឋវៀតណាមទៅកាន់រុស្ស៊ីលើកនេះ ទន្ទឹមនឹង​ការជម្រុញ​ទំនាក់​ទំនង​នយោបាយ​គួរឲ្យទុកចិត្ត និងល្អប្រសើរ មក  យើង​ខ្ញុំនិង​ថ្នាក់ដឹក​នាំរុស្ស៊ី នឹងបន្ត​ពិភាក្សា​លើវិធាន​​ការជាក់ស្តែង ដើម្បីធ្វើឲ្យស៊ី​ជម្រៅថែមទៀត ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័​យរវាង​វៀត​ណាម​ជាមួយ រុ​ស្ស៊ី។ ជាពិសេស ពង្រឹងនិងពង្រីកនូវ​ទំនាក់ទំនងនេះ ឲ្យកាន់តែជាក់ស្តែងប្រកប ដោ​យប្រសិ​ទ្ធ​ភាព​ ដើម្បីផលប្រយោជន៍រប​ស់ប្រជាជននៃប្រទេសនី​មួយៗ ដើម្បី សន្តិភា​ព ស្ថិរភាពក្នុងតំបន់​និង​លើ​​ពិភព​​លោក”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ