22/11/2014 23:14 GMT+7 Email Print Like 0

រុស្ស៊ីជាដៃគូ ១ ក្នុងចំណោមដៃគូសំខាន់និងអាចជឿទុកចិត្តជួរមុខរបស់វៀតណាម

 រុស្ស៊ីជាដៃគូ១ក្នុងចំណោមដៃគូរសំខាន់និងអាចជឿទុកចិត្តចម្បងរបស់វៀតណាម។ អគ្គ​លេ​ខា​បក្ស​កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trongបានសង្កត់ធ្ងន់​ដូច្នេះ​ក្នុង​ការ​ឆ្លើយ​សម្ភាស​ជា​មួយ​ទីភ្នាក់ងារសាព័ត៌មានរុស្ស៊ី ITAR-TASS មុននឹងដំណើរទស្សនកិច្ច​ជាផ្លូវការ​នៅ​ប្រទេស​រុស្ស៊ី​​ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤។ លោកបានអះអាងថា ដំណើរ​ទស្សន​កិច្ច​នេះ ប្រព្រឹត្តទៅក្នុង កាលៈទេសដែលទំនាក់ទំនងដៃគូ​យុទ្ធសាស្រ្ត​លើគ្រប់​វិស័យ​វៀត​ណាម​- រុស្ស៊ីកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកបានជឿជាក់ថា លទ្ធផលទទួល ​បានក្នុង​ដំ​ណើ​រ​​ទស្សនកិច្ចលើកនេះ នឹងបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនង ​ដៃគូយុទ្ធសាស្រ្ត​លើ​គ្រប់​​វិស័យវៀតណាម - រុស្ស៊ី និងលើកកំពស់គុណភាព ប្រសិទ្ធិភាពនៃកិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ ដើម្បីផលប្រយលជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ រួមចំណែកជាក់ស្តែងចូល​ក្នុង​សន្តិភាព​ ភាពសម្បូរុងរឿងក្នុង តំបន់និងលើពិភពលោក។

អគ្គលេខា Nguyen Phu Trong បានអះអាងថែមទៀតថា នាឆ្នាំ២០១៥ខាងមុខជាឆ្នាំ​រំ​លឹក​ខួប​លើក​ទី៦៥​ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយរុស្ស៊ី វៀតណាម​និង​រុស្ស៊ី​គប្បី​បន្តអនុវត្តយ៉ាងខ្លាំងក្លា លើគ្រប់វិស័យ ដើម្បីស្របនឹងតម្រូវការអភិវឌ្ឍន៍​នៃ​ប្រទេស​និ​មួយ​ៗ​ ។ លោកក៏បានឲ្យដឹងថែមទៀតថា វៀតណាមជានិច្ចកាល ជម្រុញទំនាក់ទំនងសន្ទនា និង​កិច្ចសហ​ប្រតិបត្តិការរវាងអាស៊ាននិងរុស្ស៊ី ក្នុងបណ្តាក្របខ័ណ្ឌនិងយន្តការសហប្រតិបត្តិការ ដើម្បីរុស្ស៊ីក្លាយទៅជាប្រទេសដៃគូរសន្ទនារបស់អាស៊ាន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ