07/12/2015 09:48 GMT+7 Email Print Like 0

រុស្ស៊ីចោទប្រកាន់អាមេរិកបិទបាំងឲ្យទួរគីក្នុងការទិញប្រេងឆៅខុសច្បាប់របស់ IS


រុស្ស៊ីចោទប្រកាន់អាមេរិកបិទបាំងឲ្យទួរគីក្នុងការទិញប្រេងឆៅខុសច្បាប់របស់ IS (Image: baomoi.vn)

នាថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៥​ ក្រសួការពារជាតិរុស្ស៊ីបានចោទប្រកាន់អាមេរិក បាន​បិទបាំង​ឲ្យទួរគីក្នុង​សកម្មភាព​ជួញដូរ​ប្រង​ឆៅ​ខុសច្បាប់ ចូលក្នុងទួរគីពីតំបន់ស្ថិត​ ក្នុងការទន្ទ្រានកាន់កាប់របស់អង្គការរដ្ឋឥស្លាម​ស្វ័យប្រកាស (IS) នៅ​ស៊ីរី បន្ទាប់​ពីវ៉ាស៊ីនតោនចាត់ទុកបរិមាណប្រេងឆៅនេះតិចរតូច​ពេក។ លើគេហទំព័រ​Facebook របស់​ខ្លួន​ក្រសួង​កា​រពារ​​​ជាតិរុស្ស៊ីបាន​លើកច្បាស់ថា៖

ខណៈពេល​ដែល​មជ្ឈដ្ឋាន​មន្ត្រីអា​មេរិក​បាន​ឲ្យដឹង​ថា គេ​មិន​ស្គាល់ដល់​ភេរវករ​ជួញ​ដូរ​ប្រេង​ឆៅ​ខុស​ច្បាប់ ​ចូក​ក្នុង​ទួរគី​ធ្វើម៉ាង​ម៉េច​​ប្រការ​នេះមានន័យថា៖ គេកំពុងបិទបាំង​ឲ្យ​ទង្វើនេះ។ នាថ្ងៃទី​៤ ខែ​ធ្នូ បេសកជន​ពិសេស​អាមេរិក​និង​ជាអ្នក​សម្រុះ​សម្រួល​បញ្ហាថាមពល​អន្តរជាតិ លោក Amos Hochstein បាន​ឲ្យដឹង​ថា៖​​ ប្រេងឆៅដែល​ត្រូវបាន​ជូញដូរ​ខុស​ច្បាប់​ទៅទួរគី ពីតំបន់ស្ថិតក្រោមការទន្ទ្រានកាន់កាប់របស់​IS នៅ​ស៊ីរីគឺ​តិច​តូច​ពេក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ