19/07/2018 09:50 GMT+7 Email Print Like 0

រុស៊្សីវាយតម្លៃថាកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកបាន​ជួយបន្ធូរបន្ថយភាព​តានតឹងក្នុងសង្គ្រាមការទូត​


 រុស៊្សីវាយតម្លៃថាកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកបានជួយបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមការទូត

 ប្រធានក្រុមប្រឹក្សា​នៃបណ្តាបញ្ហាអន្តរជាតិរ​បស់រុស្ស៊ី លោក Andrei Kortunov បាន វា​យតម្លៃថា​ជំនួប​កំពូល​រវាង​ប្រធានា​ធិបតីរុស៊្សី លោក Vladimir Putin និងសមភាគីអាមេរិ​ក លោក Donald Trump កាលពីថ្ងៃទី ១​៦ ខែកក្កដា​អាចជួយ​បញ្ចប់ការជំលោះការទូតនិង​ចាប់ផ្តើមកិច្ចសន្ទនាដែល​មានលក្ខណៈ ស្ថាបនា​នៅថ្នាក់​ទាប​ជាង​។
 
យោងតាមអ្នកជំនាញ K​ortunov កិច្ចសហប្រតិបត្តិការទ្វេភាគី​ជាដំបូងបង្អស់ត្រូ​វ ឆ្ពោះទៅកា​រដោះស្រាយ​បញ្ហានៅ​ប្រទេស៊ី​រី និងបញ្ហារំលាយអាវុធ​នុយក្លេអ៊ែរ។ ក្នុងពេលនេះទីភ្នាក់ងារសារព័​ត៌មាន​ Sputnikne​ws របស់​រុស៊្សី ​បានអះអាង​ថាសមាជិក​រដ្ឋសភា​អាមេរិក​ជាច្រើន​បាន​ចាប់​ដៃជា​មួយ​សារព័ត៌​មាន​ប្រទេសខាង​លិចសំ​ដៅ​ពិ​ពណ៌នា​អំពីជំនួប​កំពូលរវា​ងមេដឹកនាំ​អាមេរិក​និង​រុស៊្សីថា​ជារឿង​អាស្រូវធំ​ដែលរារាំង​កិច្ច​សហប្រតិបត្តិការ​រវាងវ៉ាស៊ីនតោននិងម៉ូស្កូ​។
 
រីឯខ្លួន​វិញ លោក Donald Trump បានអះអាងសារជាថ្មីថា​ លោកនឹងមិនចាត់ទុក រុស្ស៊ីជាសត្រូវរបស់​ទីក្រុង​វ៉ាស៊ីនតោន​នោះឡើយ ​ព្រមទាំងសង្កត់ធ្ងន់លើ ស​មត្ថភាព​សហប្រតិបត្តិការ​និង​រួមរស់​ជាមួយគ្នា​ដោយ​សន្តិភាព​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ